អាមេរិក និងហ៊្សកដានីជំរុញបទឈប់បាញ់នៅហ្គាហ្សា
ស្តេច អាបឌូឡាហ្វ ទី ២ ( Abdullah II) នៃប្រទេសហ្ស៊កដានី និងប្រធានាធិបតីអាមេរិក លោក ចូ បៃដិន (Joe Biden )បាននិយាយអំពីកិច្ចខិតខំប្រឹងប្រែងដើម្បីសម្រេចបាននូវបទឈប់បាញ់ជាបន្ទាន់ នៅហ្គាហ្សា។
ព្រះចៅអាឌូឡា បានសង្កត់ធ្ងន់លើតម្រូវការដើម្បីបញ្ចប់ជម្លោះជាបន្ទាន់ និងការធានាលំហូរនៃជំនួយគ្រប់គ្រាន់តាមច្រកឆ្លងកាត់ទាំងអស់ ខណៈពេលដែលធានាការចែកចាយរបស់ខ្លួនដោយមិនមានការពន្យារពេល ឬរារាំង។
លោក បៃដិន បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ហ្ស៊កដានី ក្នុងការពង្រឹងការឆ្លើយតបផ្នែកមនុស្សធម៌នៅក្នុងតំបន់ហ្គាហ្សា និងបានសង្កត់ធ្ងន់លើការគាំទ្ររបស់សហរដ្ឋអាមេរិកចំពោះហ្ស៊កដានី ជាដៃគូដ៏សំខាន់ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីកែលម្អសន្តិសុខ និងស្ថិរភាពនៅក្នុងតំបន់។
ដោយឡែក គណៈប្រតិភូមកពីសហរដ្ឋអាមេរិក អេហ្ស៊ីប និងកាតា និងអ៊ីស្រាអែល បានជួបប្រជុំគ្នានៅថ្ងៃអាទិត្យនៅទីក្រុងរ៉ូម ដើម្បីបន្តកិច្ចចរចាបទឈប់បាញ់ នៅហ្គាហ្សា។
ចាប់តាំងពីជម្លោះហ្គាហ្សាបានផ្ទុះឡើងក្នុងខែតុលា ឆ្នាំ ០២៣ ក្រុមអង្គការសង្គមស៊ីវិលជាច្រើនបាននិងកំពុងធ្វើការដើម្បីស្វែងរកកិច្ចព្រមព្រៀងបទឈប់បាញ់រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស ដែលជាស្ថាប័នគ្រប់គ្រងនៅតំបន់ហ្គាហ្សា។