អាមេរិករំពឹងថាកិច្ចចរចាសន្តិភាពនៅតំបន់ហ្គាហ្សានឹងទៅមុខ

ក្រសួងការបរទេសអាមេរិកបាននិយាយថា សហរដ្ឋ​អាមេរិក​​​រំពឹង​ថា​កិច្ច​ចរចា​សន្តិភាព​តំបន់​ហ្គាហ្សា​នឹង​ឈាន​ទៅ​មុខ​តាម​ការ​គ្រោង​ទុក ហើយខ្លួនជឿថាកិច្ចព្រមព្រៀងបទឈប់បាញ់នៅតែអាចធ្វើទៅបាន ទោះបី​ជា​ក្រុមហាម៉ាសនៅ​មាន​មន្ទិល​អំពី​ការ​ចូលរួមក្នុងកិច្ចប្រជុំដែលកោះ​ហៅដោយអ្នកសម្រុះសម្រួលសម្រាប់ថ្ងៃព្រហស្បតិ៍នេះក៏ដោយ។

ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន ហាម៉ាស កាលពីថ្ងៃអាទិត្យបានស្នើឱ្យអ្នកសម្រុះសម្រួលបង្ហាញផែនការដោយផ្អែកលើកិច្ចពិភាក្សាពីមុន ជំនួសឱ្យការចូលរួមចរចាថ្មីសម្រាប់កិច្ចព្រមព្រៀងបទឈប់បាញ់នៅតំបន់ហ្គាហ្សា។

មកដល់ពេលនេះក្រៅពីសង្រ្គាមដ៏មហន្តរាយ តំបន់ហ្គាស្សាបានកំពុងតែប្រឈមមុខនឹងបញ្ហាតាំងពីស្បៀង សន្តិសុខ ជំងឺឆ្លង ហើយថ្មីៗនេះ អង្គការសុខភាពពិភពលោក និង​យូនីសេហ្វក៏បានព្រមានអំពីការផ្ទុះឡើងនៃជំងឺស្វិតដៃជើងនៅទីនោះផងដែរ។

ទីភ្នាក់ងារជំនួយជាច្រើន រួមទាំងកាកបាទក្រហមអង់គ្លេស បាននិយាយថា គ្រោះទុរ្ភិក្សកំពុងកើតមាន ហើយប្រព័ន្ធថែទាំសុខភាពបានដួលរលំទាំងស្រុង ដោយសារបញ្ហាធំៗទាក់ទងនឹងការផ្គត់ផ្គង់ទឹកសាប កង្វះខាតដែនជម្រកសមរម្យជាដើម៕​

Daily Program

Livesteam thumbnail