អាជ្ញាធរ​នីការ៉ាហ្គ័របន្តឃាត់ខ្លួនបព្វជិតកាតូលិក

អាជ្ញាធរនៅក្នុងប្រទេសនីការ៉ាហ្គ័របានបន្តចាប់ខ្លួនបព្វជិតនៃព្រះសហគមន៍កាតូលិកនៅក្នុងប្រទេសនេះ បន្តទៀត។​

វ៉ាទីកង់ញូវបានរាយការណ៍ថា អ្នកដែលត្រូវបានចាប់ខ្លួននេះ គឺ លោក យូលីសេស រ៉ឺណេ វេហ្គា ម៉ាតាមូរ៉ូស (Ulises René Vega Matamoros)​និងលោក អេហ្គាត​ សាកាសា (Edgard Sacasa) ដែលជាបព្វជិតនៃព្រះសហគមន៍កាតូលិក ហើយគេនៅមិនទាន់ដឹងអំពីហេតុផលពិតប្រាកដនៃការចាប់ឃុំខ្លួនរបស់បព្វជិតទាំងពីររូបនេះនៅឡើយទេ។​

មកដល់ពេលនេះទំនាក់ទំនងរវាងសន្តអាសនៈនិងនីការ៉ាហ្គ័រ គឺសឹងតែធ្លាក់ដល់សូន្យ ហើយអ្នកទទួលខុសត្រូវធំៗនៅក្នុងព្រះសហគមន៍នៅក្នុងប្រទេសនេះខ្លះត្រូវចាប់ខ្លួន ខ្លះត្រូវនិរទេស​។​

បន្ថែមលើបព្វជិតពីររូបខាងលើ គឺមាន លោក រ៉ូឡានដូ អាល់វ៉ារ៉េ (Rolando Álvarez ) ជាអភិបាលព្រះសហគមន៍ដែលត្រូវគេដាក់គុក នៅខែធ្នូ ឆ្នាំ ២០២៣ ហើយបន្ទាប់មកបាននិរទេសខ្លួននៅខែមករា ឆ្នាំ២០២៤។

តាមការប៉ាន់ប្រមាណថា បព្វជិត និងសាសនទូត យ៉ាងហោចណាស់ ១៤០នាក់ ត្រូវបានបង្ខំឱ្យចាកចេញពីប្រទេសចាប់តាំងពីឆ្នាំ ២០១៨មក។ លើស​ពី​នេះ​ទៀត អង្គការ​សាសនាចក្រ​ជា​ច្រើន​ត្រូវ​បាន​ដកហូត ឬ​ត្រូវ​បាន​ដក​ចេញ​ពី​ស្ថានភាព​ផ្លូវ​ច្បាប់​របស់​ខ្លួន៕

Daily Program

Livesteam thumbnail