អាជ្ញាធរប្រទេសនីការ៉ាហ្គ័របន្តធ្វើទុក្ខបុកម្មេញបព្វជិតព្រះសហគមន៍កាតូលិក
វ៉ាទីកង់ញូវបានរាយការណ៍នៅថ្ងៃទី ០៧ ខែសីហា ឆ្នាំ២០២៤ថា អាជ្ញាធរនៅក្នុងប្រទេសនីការ៉ាហ្គ័របានបន្តធ្វើទុក្ខបុកម្នេញបព្វជិតព្រះសហគមន៍កាតូលិក។
ប្រភពដដែលបានរាយការណ៍ថា លោក ហ្សាវិន តូរ៉េស (Jarvin Tórrez) ដែលជាបូជាចារ្យមានមុខងារជានាយកសាលាទេវវិទ្យាល័យ ម៉ាតាហ្គាល់ប៉ា (Matagalpa) បានត្រូវចាប់ខ្លួន។
ប្រភពដដែលបានអះអាងថា អាជ្ញាធរនីការ៉ាហ្គាបានចាប់ខ្លួនលោកបូជាចារ្យពេលកំពុងតែថ្វាយអភិបូជានៅ ព្រះវិហារ Santa María de Guadalupe ហើយត្រូវបានគេនាំទៅពន្ធនាគារ។
ការចាប់ខ្លួននេះ ត្រូវបានដាក់ឲ្យស្ថិតនៅក្រោមការតាមដានដោយក្រុម សកម្មជនសិទ្ធិមនុស្ស និងអង្គការនានាក្នុងប្រទេស។
មកដល់ពេលនេះមានបូជាចារ្យចំនួន ១៣ នាក់ហើយដែលត្រូវបានចាប់ខ្លួននិងបញ្ជូលទៅ ពន្ធនាគារ ខណៈដែលបព្វជិតមួយចំនួន បាននិរទេសចេញក្រៅប្រទេស ហើយអាជ្ញាធររបស់ប្រទេសនេះក៏បានបណ្តេញអ្នកការទូតសន្តអាសនៈចេញកាលពីខែមីនា ឆ្នាំ២០២៣ មកដែរ៕