អភិបាលព្រះសហគមន៍ហុងកុងលើកទឹកចិត្តជនចំណាកស្រុកចែករំលែកជំនឿ

លោក យ៉ូសែប ហា ជីស៊ីង (Joseph Ha Chi-shing) លោកអភិបាលឧបត្ថម្ភក នៃព្រះសហគមន៍ទីក្រុងហុងកុងបានបញ្ចប់ដំណើរទស្សនកិច្ច រយៈពេល 10 ថ្ងៃនៅចក្រភពអង់គ្លេស ជាកន្លែងដែលលោកបានចូលរួមកម្មវិធីជាមួយជនចំណាកស្រុកហុងកុង និងបានផ្តល់ការគាំទ្រខាងវិញ្ញាណដល់ពលរដ្ឋនៅហុងកុង។

ដំណើរ​ទស្សន​កិច្ច​ដែលបានចាប់ផ្តើម ​ពី​ថ្ងៃ​ទី ១៩ ដល់​ថ្ងៃ​ទី ២៩ ខែ​កក្កដា  គឺក្នុង​គោល​បំណង​ជំរុញ​អារម្មណ៍​សហគមន៍​ក្នុង​ចំណោម​ជន​ចំណាក​ស្រុក និង​ពង្រឹង​ជំនឿ​របស់​ពួក​គេ​ឲ្យ​កាន់​តែ​ស៊ី​ជម្រៅ​ចំ​ពេល​មាន​ស្ថានភាព​លំបាក។

លោកបានមានប្រសាសន៍ថា អ្នកកាន់សាសនាកាតូលិកនៅចក្រភពអង់គ្លេសកំពុងតែរក្សាសេចក្ដីជំនឿរបស់ពួកគេ ហើយក៏ជាអ្នកដែលខ្នះខ្នែងស្វែងរកព្រះជាម្ចាស់ ហើយបានខិតទៅជិតព្រះអង្គ​ដែលមិនផ្លាស់ប្តូរនៅពេលប្រឈមមុខនឹងបញ្ហាប្រឈមនៃបរិស្ថានដែលតែងតែផ្លាស់ប្តូរ និងពិបាកធ្វើចំណាកស្រុក។

នៅក្នុងដំណើរទស្សនកិច្ចនេះ លោកអភិបាល ក៏បាន​ចូលរួមកម្មវិធីថ្វាយអភិបូជា ការពិភាក្សាខាងវិញ្ញាណ ការប្រមូលផ្តុំសម្រាប់ការអធិស្ឋាន ការឆ្លុះបញ្ចាំង និងការស្តាប់ការសារភាព ការផ្តល់ម្ហូបអាហារជាពិសេសដល់ជនចំណាកស្រុកនៅអង់គ្លេស។

នៅក្នុងកម្មវិធីថ្វាយអភិបូជាដែលមានអ្នកចូលរួមជាង ៣00 នាក់ លោកអភិបាលបានសង្កត់ធ្ងន់លើសារៈសំខាន់នៃជំនឿ៕

Daily Program

Livesteam thumbnail