អង្គការសហប្រជាជាតិរិះគន់បញ្ហាសិទ្ធិមនុស្សនៅអាហ្រ្វិកកណ្តាល
ការធ្វើទារុណកម្ម និងការរំលោភបំពាននៅក្នុងពន្ធនាគារដែលចង្អៀតគឺជាបញ្ហាដែលអង្គការសហប្រជាជាតិកំពុងតែរិះគន់ដល់ប្រទេសសាធារណរដ្ឋអាហ្រ្វិកកណ្តាល។
របាយការណ៍របស់អង្គការសហប្រជាជាតិបានបំភ្លឺអំពីអំពើហិង្សា និងការរំលោភបំពានដែលរីករាលដាលពាសពេញប្រព័ន្ធពន្ធនាគាររបស់ប្រទេសនេះ។
ប្រភពដដែលក៏បាន ទាក់ទាញការយកចិត្តទុកដាក់ចំពោះកុមារដែលត្រូវបានឃុំឃាំងជាមួយមនុស្សពេញវ័យ ពីព្រោះមិនមានពន្ធនាគារអនីតិជន។
ការធ្វើទារុណកម្ម ការធ្វើបាប ការឃុំឃាំងដោយខុសច្បាប់ និងតាមអំពើចិត្ត ជារឿងធម្មតានៅក្នុងពន្ធនាគារដ៏ចង្អៀតនៃសាធារណរដ្ឋអាហ្រ្វិកកណ្តាល។
របាយការណ៍របស់អង្គការសហប្រជាជាតិ ដែលចេញផ្សាយប៉ុន្មានថ្ងៃបន្ទាប់ពីអង្គការយូនីសេហ្វបានលើកឡើងពីការព្រួយបារម្ភ ជាងមួយទសវត្សរ៍នៃជម្លោះអូសបន្លាយ និងអស្ថិរភាព នៅក្នុងប្រទេសនេះ។
របាយការណ៍អន្តរជាតិពីរដាច់ដោយឡែកពីគ្នានេះ មិនត្រឹមតែពិនិត្យមើលឡើងវិញនូវបញ្ហាសង្គម-នយោបាយធ្ងន់ធ្ងរនៅក្នុងប្រទេសប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងគូសបញ្ជាក់ពីការពិតដ៏ឈឺចាប់សម្រាប់កុមារផងដែរ។ សូម្បីតែអនីតិជនក៏រងផលប៉ះពាល់ដោយផ្ទាល់ដោយការរកឃើញរបស់អង្គការសហប្រជាជាតិស្តីពីស្ថានភាពពន្ធនាគារនៅក្នុងប្រទេសនេះ៕