អង្គការលើកលែងទោសអន្តរជាតិ ថ្កោលទោសភាពអសកម្មរបស់រដ្ឋាភិបាលក្រុងម៉ានីពួរ

របាយការណ៍មួយដែលបានចេញផ្សាយនៅសប្តាហ៍នេះដោយអង្គការលើកលែងទោសអន្តរជាតិបាន ថ្កោលទោសចំពោះកង្វះសកម្មភាពរបស់អាជ្ញាធរក្នុងតំបន់ និងសហព័ន្ធនៅក្នុងរដ្ឋ ម៉ានីពួរ (Manipur ) នៃប្រទេសឥណ្ឌា ក្នុងការប្រឈមមុខនឹងការបន្តអំពើហិង្សាដ៏សាហាវប្រឆាំងនឹងជនជាតិភាគតិច គូគី (Kuki) នេះបើតាមសេចក្តីរាយការណ៍ដោយវ៉ាទីកង់ញូវ។

ចាប់តាំងពីថ្ងៃទី ៣ ខែឧសភា ឆ្នាំ ២០២៣មក មានមនុស្សយ៉ាងហោចណាស់ ២00 នាក់ត្រូវបានសម្លាប់ និងជាង ៦ម៉ឺននាក់បានផ្លាស់ទីលំនៅនៅក្នុងរដ្ឋម៉ានីពួរ ភាគឦសាននៃប្រទេសឥណ្ឌា ជាកន្លែងដែលអំពើហិង្សាជនជាតិភាគតិចនៅតែបន្តកើតមាន។

ចំពេលអសមត្ថភាពជាក់ស្តែងរបស់អាជ្ញាធរឥណ្ឌាក្នុងការការពារសិទ្ធិមនុស្សក្នុងតំបន់ ផ្ទះ អាជីវកម្ម ភូមិ និងកន្លែងគោរពបូជាក៏ត្រូវបានដុតបំផ្លាញ វាយប្រហារ លួច និងបំផ្លិចបំផ្លាញផងដែរ។

ការប៉ះទង្គិចគ្នារវាងសហគមន៍ មីតី ( Meitei ) ដ៏មានឥទ្ធិពលនៅក្នុងរដ្ឋ និងជនជាតិភាគតិច គូគី និងសហគមន៍ភ្នំកុលសម្ព័ន្ធផ្សេងទៀត ត្រូវបានគេរាយការណ៍ថានាំទៅដល់ការបង្រ្កាបតែលើអ្នកដែលហ៊ានបញ្ចេញមតិប៉ុណ្ណោះ។

របាយការណ៍ដែលទើបចេញផ្សាយដោយអង្គការសិទ្ធិមនុស្សនេះ ថ្កោលទោសភាពខ្វះចន្លោះនៃសន្តិសុខ និងការមិនចាប់អារម្មណ៍របស់អាជ្ញាធរចំពេលមានអំពើហិង្សាដ៏សាហាវនៅក្នុងតំបន់ដែលជាប់ព្រំដែនមីយ៉ាន់ម៉ា។

Daily Program

Livesteam thumbnail