អង្គការការីតាសអ៊ីតាលីប្រកាសផ្តល់ការគាំទ្រយ៉ាងពេញទំហឹងដល់អង្គការការីតាសយេរូសាឡឹម

ខណៈពេលដែលអ៊ីស្រាអែលប្រកាសពីវិធានការដែលអាចរឹតត្បិតការ​ចែក​ចាយ​ជំនួយ​មនុស្ស​ធម៌របស់​អង្គការ ការីតាសយេរូសាឡឹម (Caritas Jerusalem ) អនុប្រធានអង្គការ​ការីតាសអ៊ីតាលីបាន​ប្រកាស​ជួយដល់​កម្មវិធីសង្គ្រោះជីវិតដែលអនុវត្តដោយបណ្តាញ​ការីតាសនៅតំបន់ហ្គាហ្សា និងតំបន់​វេសបេង ។ នេះបើតាមវ៉ាទីកង់ញូវ។

អ៊ីស្រាអែលបានបញ្ជាក់កាលពីថ្ងៃព្រហស្បតិ៍ថា អ៊ីស្រាអែលនឹងហាមឃាត់មិនឱ្យធ្វើប្រតិបត្តិការនៅក្នុងតំបន់ហ្គាហ្សា និងតំបន់វេសបេងសម្រាប់អង្គការមនុស្សធម៌ចំនួន៣៧ ប្រសិនបើពួកគេបដិសេធមិនគោរពតាមតម្រូវការចុះឈ្មោះថ្មីដែលដាក់ដោយក្រសួងកិច្ចការជនភៀសខ្លួន និងប្រយុទ្ធប្រឆាំងនឹងការប្រឆាំងនឹងពួកយូដា។

ការសម្រេចចិត្តនេះត្រូវបានជំទាស់ដោយអង្គការអន្តរជាតិជាច្រើន ហើយបានព្រមានថា វាអាចធ្វើឱ្យវិបត្តិមនុស្សធម៌ធ្ងន់ធ្ងរនៅក្នុងតំបន់ដែលពលរដ្ឋប៉ាឡេស្ទីនរស់នៅ ពីព្រោះពួកគេពិតជា​ត្រូវការសេវាសង្រ្គោះជាច្រើន ដូចជាការថែទាំសុខភាព អាហារ និងទឹក។

ក្នុងបញ្ជីរឹតត្បិតដោយអ៊ីស្រាអែលគឺមាន អង្គការការីតាសយេរូសាឡឹម  អង្គការគ្រូពេទ្យគ្មានព្រំដែន ក្រុមប្រឹក្សាជនភៀសខ្លួនន័រវេស ឃែរអន្តរជាតិ អុកស្វាម និង ActionAidជាដើម។ល៕

Daily Program

Livesteam thumbnail