អង្គការការីតាសហ្វីលីពីន អំពាវនាវ​ឱ្យ​មានការ​ពង្រឹង​ការប្តេជ្ញាចិត្ត​ផ្នែក​អេកូឡូស៊ី

វ៉ាទីកង់ញូវបានរាយការណ៍ថា អង្គការការីតាសហ្វីលីពីនបានបន្តការអំពាវនាវឲ្យមាន ការប្តេជ្ញាចិត្តដ៏រឹងមាំ និងជាយុទ្ធសាស្រ្តបន្ថែមទៀតចំពោះការថែទាំអេកូឡូស៊ី ដោយស្របតាមសាររបស់ សម្តេចប៉ាបហ្រ្វង់ស៊ីស្កូ  ។

អង្គការនេះបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្នុងនាមជាអ្នកបម្រើឲ្យកិច្ចការនិងសកម្មភាពសង្គមផ្សេងៗ របស់ព្រះសហគមន៍កាតូលិក យើងត្រូវពង្រឹងការប្តេជ្ញាចិត្តរបស់យើងចំពោះការថែទាំអេកូឡូស៊ី តាមរយៈគំនិតផ្តួចផ្តើមជាយុទ្ធសាស្ត្រ ជាក់ស្តែង និងប្រកបដោយឥទ្ធិពល ដើម្បីដោះស្រាយវិបត្តិបរិស្ថានជាបន្ទាន់នានា។

សេចក្តីថ្លែងការណ៍របស់ អង្គការការីតាសហ្វីលីពីន បានកើតឡើងបន្ទាប់ពីមានការលើកឡើងនូវការរិចរិល នៃបរិស្ថានដែលអាចមើលឃើញនៅទូទាំងប្រទេស តាមរយៈការប្រើប្រាស់ ធ្យូងថ្ម និងការជីកយករ៉ែ និងការកំពប់ប្រេងនៅលំហរសមុទ្រជាដើម ។

សកម្មភាពទាំងនេះ វាបានកត់សម្គាល់ឃើញថា គឺជាឧទាហរណ៍ដ៏រស់រវើកនៃទុក្ខព្រួយនៃការបង្កើត ដែលកាន់តែធ្ងន់ធ្ងរឡើងដោយសកម្មភាពសេដ្ឋកិច្ចដែលមិនមាននិរន្តរភាពរបស់ហ្វីលីពីន។

អង្គការនេះបានអំពាវនាវឱ្យប្រជាជនហ្វីលីពីនប្រឈមមុខនឹងការរិចរិលបរិស្ថាន និងការរំលោភសិទ្ធិមនុស្ស ដោយជំរុញឱ្យពួកគេទទួលបានយុត្តិធម៌ និងការពារបរិស្ថានរួមគ្នា ។

Daily Program

Livesteam thumbnail