អគ្គអភិបាលហ្វីលីពីនមួយរូបថា សង្គ្រាមពិភពលោកនឹងបញ្ចប់នៅពេលដែលភ្លើងនៃកំហឹងត្រូវបញ្ឈប់
លោកអគ្គអភិបាល សូក្រេត វីឡេហ្គេស (Socrates Villegas) នៃអគ្គភូមិភាគ លិនហ្គាយេន ដាហ្គូបាន (Lingayen-Dagupan) នាភាគខាងជើងប្រទេសហ្វីលីពីនបានថ្លែងកាលពីពេលថ្មីៗនេះថា សង្រ្គាមនានានៅលើពិភពលោកនឹងបញ្ចប់នៅពេលដែលភ្លើងនៃកំហឹងត្រូវបញ្ឈប់ផងដែរ។
លោកអគ្គអភិបាលក៏បានផ្សារភ្ជាប់សង្រ្គាមនៅលើពិភពលោកថា ដើមហេតុចំបងគឺដោយសារតែអំពើពុករលួយ និងបញ្ហាចាក់ស្រេះនៅក្នុងសង្គម។
លោកអគ្គអភិបាលបានថ្លែងថា ជាទូទៅដើមហេតុនៃសង្រ្គាម គឺហិង្សាដែលកើតមាននៅក្នុងចិត្តហើយវាងំយូរទៅ ទើបកើតជាជម្លោះ ដែលវារីករាលដាលរហូតដល់ជម្លោះប្រដាប់អាវុធ តែម្តង។
លោកបានមានប្រសាសន៍ថា សង្គ្រាមមិនបានចាប់ផ្តើមនៅ ហ្គាហ្សា ឬអ៊ុយក្រែន ឬ តេអេរ៉ង់ទេ ពោលគឺ វាបានចាប់ផ្តើមនៅក្នុងចិត្តរបស់យើង។ សង្គ្រាមពិភពលោកនឹងបញ្ចប់នៅពេលដែលដែលកំហឹង របស់យើងត្រូវបញ្ឈប់។
លោកអគ្គអភិបាលបានពិពណ៌នាអំពីពិភពលោកដែលត្រូវបានសម្គាល់ដោយជម្លោះ ភាពមិនប្រាកដប្រជាផ្នែកសេដ្ឋកិច្ច ការកើនឡើងនៃតម្លៃប្រេងឥន្ធនៈ ភាពអត់ឃ្លាន និងការថប់បារម្ភ ប៉ុន្តែបាននិយាយថា ការឆ្លើយតបរបស់ព្រះសហគមន៍ ត្រូវតែចាប់ផ្តើមជាមួយនឹងការប្រែចិត្តចិត្តគំនិត និងភាពស្មោះត្រង់ចំពោះវិជ្ជាជីវៈជាបូជាចារ្យ។