ហាម៉ាស់ថា អ៊ីស្រាអែលសម្លាប់មនុស្ស ១៤១ នាក់
ក្រុមហាម៉ាស់ដែលគ្រប់គ្រងក្រសួងសុខាភិបាលនៅហ្គាហ្សាបាននិយាយថាយ៉ាងហោចណាស់ មនុស្ស១៤១ នាក់ត្រូវបានសម្លាប់ក្នុងការវាយប្រហារតាមអាកាសក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយ។ នេះបើតាមសេចក្តីរាយការណ៍របស់វ៉ាទីកង់ញូវ ។
កាលពីថ្ងៃសៅរ៍ ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលនៅជិត ទីប្រជុំជន ខាន យូនីស (Khan Younis) បានសម្លាប់មនុស្ស ៩០ នាក់ និង ៣00 នាក់ផ្សេងទៀតរងរបួស។
ដោយឡែកនៅតំបន់ ម៉ាវ៉ាស៊ី ( Mawasi ) ដែលមានប្រជាជនច្រើនកុះករ ជាកន្លែងរងការវាយប្រហារ ត្រូវបានយោធាអ៊ីស្រាអែលកំណត់ថាជាតំបន់សុវត្ថិភាពសម្រាប់ជនស៊ីវិលដែលផ្លាស់ទីលំនៅ។
ទីភ្នាក់ងារអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួនប៉ាឡេស្ទីន បានប៉ាន់ប្រមាណថា មនុស្សប្រហែល ១,៥ លាននាក់បច្ចុប្បន្នកំពុងជ្រកកោននៅទីនោះ។ ប្រជាជនប៉ាឡេស្ទីនជាច្រើននាក់បានភៀសខ្លួននៅក្នុងតំបន់នេះ បន្ទាប់ពីការចាប់ផ្តើមនៃការវាយលុករបស់អ៊ីស្រាអែលលើ រ៉ាហ្វាស កាលពីខែឧសភា។
កាលពីថ្ងៃអាទិត្យ ក្រុមហាម៉ាស់បានបដិសេធរបាយការណ៍ដែលអះអាងថាខ្លួនបានលុបចោលការចរចាបទឈប់បាញ់ដោយប្រយោលជាមួយអ៊ីស្រាអែល បន្ទាប់ពីការវាយប្រហារនៅខាន់ យូនីស ( Khan Younis) ។
របាយការណ៍បានបង្ហាញថា អ៊ីស្រាអែលកំពុងកំណត់គោលដៅលើមេបញ្ជាការយោធារបស់ក្រុម ហាម៉ាស់ គឺលោក មូហាមេត ដេហ្វ (Mohammed Deif) ដោយសារគេគិតថា លោកជាមនុស្សម្នាក់បញ្ជាពីក្រោយការវាយប្រហារថ្ងៃ ៧ តុលា របស់ក្រុមហាម៉ាសលើអ៊ីស្រាអែល៕