ស្វាគមន៍ចំពោះការប្តេជ្ញាចិត្តរបស់បុរីវ៉ាទីកង់ចំពោះបរិស្ថានសាកល

ស្ថាប័ន​​អឺថដេយ (EARTHDAY.ORG) និងចលនាយុវជនទូទាំងពិភពលោក បាន​អបអរសាទរការសម្រេចចិត្តរបស់ សន្តអាសនៈ ដែល​ដាក់ការអប់រំអាកាសធាតុជាបេះដូង​នៃគោលនយោបាយ​អាកាសធាតុផ្លូវការរបស់ខ្លួន។

វ៉ាទីកង់ញូវបានរាយការណ៍ថា នៅក្នុងសេចក្តីថ្លែងការណ៍​ដែលបានចេញផ្សាយភ្លាមៗ​បន្ទាប់ពីបុរីវ៉ាទីកង់បានបង្ហាញពីការប្តេជ្ញាចិត្ត រួមចំណែកកំណត់ផែនការរដ្ឋរបស់ខ្លួន ទៅតាមស្មារតីនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស នៅថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ ២០២៥  អង្គការនេះបានពិពណ៌នាអំពី "ការប្តេជ្ញាចិត្តត្រួសត្រាយផ្លូវចំពោះការអប់រំផ្នែកបរិស្ថាន" របស់សន្តៈអាសនៈថា ជាការផ្តល់នូវ "ភាពជាអ្នកដឹកនាំខាងសីលធម៌ដ៏មានឥទ្ធិពល និងសារច្បាស់លាស់សម្រាប់​ព្រះសហគម៍កាតូលិកសកល"។

ស្ថាប័ន​​អឺថដេយ គឺជាអ្នកផ្តួចផ្តើម ដ៏ធំបំផុតរបស់ពិភពលោកសម្រាប់ចលនាបរិស្ថាន ដោយធ្វើការជាមួយដៃគូជាង ១៥ម៉ឺននាក់នៅក្នុងប្រទេស១៩២ ដើម្បីជំរុញសកម្មភាពវិជ្ជមានសម្រាប់ភពផែនដីរបស់យើង៕

Daily Program

Livesteam thumbnail