ស្ថាប័នហិរញ្ញវត្ថុសន្តអាសនៈរកបានប្រាក់ចំណេញ ជិត៤៦ លានអឺរ៉ូក្នុងឆ្នាំ២០២៣

វ៉ាទីកង់ញូវបានរាយការណ៍ថា រដ្ឋបាលហិរញ្ញវត្ថុនៃសន្តអាសនៈដែលគេដឹងថា the Patrimony of the Apostolic See បានអះអាងថា បានរកប្រាក់ចំណេញសរុបប្រមាណជា ជិត ៤៦ លានអឺរ៉ូ កាលពីឆ្នាំ២០២៣ ។

ប្រភពដដែលបានអះអាងថា ប្រាក់ចំណេញនេះ ត្រូវបានគេដឹងថា គឺត្រូវបានបែងចែក ៣៧,៩ លានអឺរ៉ូសម្រាប់គាំទ្រ ដល់បេសកកម្មនានារបស់សម្តេចប៉ាប និងបានបង្កើនទ្រព្យសម្បត្តិដុលសរុបចំនួន ៧,៩លានអឺរ៉ូដល់ស្ថាប័ននេះ ដោយមិនរាប់បញ្ចូល ដល់ទ្រព្យសម្បត្តិរបស់សន្តអាសនៈដែលមានដូចជាអគារឫទីតាំងណាមួយរបស់សន្តអាសនៈសា្រប់ ។

ប្រាក់ចំណូលរបស់ស្ថាប័ននេះ ត្រូវបានគេដឹងថា កើនឡើងខ្លាំងធៀបនឹងប្រាក់ចំណូលចំនួន ៣២,៧លានអឺរ៉ូដែលស្ថាប័ននេះរកបានកាលពី ឆ្នាំ២០២២ ។

លោកអគ្គអភិបាល ហ្សកដាណូ ភិចស៊ីណូតទី (Giordano Piccinotti) ប្រធានស្ថាប័ននេះ បានពន្យល់ថា "លទ្ធផលទាំងនេះត្រូវបានសម្រេចដោយមានការជឿជាក់ថា យើងត្រូវធ្វើការឥតឈប់ឈរ ដើម្បីបង្កើនប្រាក់ចំណូល ដើម្បីរ៉ាប់រងការចំណាយ ប៉ុន្តែមិនប៉ះពាល់ដល់ទ្រព្យសម្បត្តិដែលមានស្រាប់របស់ សន្តអាសនៈឬការទាមទារការលក់ទ្រព្យសម្បត្តិស្ថាប័ននេះដើម្បីដោះស្រាយការងារឡើយ  ។​

នៅឆ្នាំ ២០២៣ ស្ថាប័ននេះ បានបង្ហាញពីអតិរេកនៃប្រាក់ចំណូលសរុបដល់ទៅ២៧,៦ លានអឺរ៉ូ។ ការ​គ្រប់​គ្រង​នេះ​ត្រូវ​បាន​អនុវត្ត​ដោយ​ការ​តាម​ដាន​គោលដៅ​ផល​ប៉ះ​ពាល់​សង្គម​ដែល​មិន​មាន​ការ​ប៉ាន់ស្មាន ហានិភ័យ​ទាប និង​ត្រូវ​បាន​បង្ហាញ​ឱ្យ​ឃើញតាមការឆ្លុះ​បញ្ចាំង​ពី​គោលលទ្ធិ​សង្គម​នៃ​ព្រះសហគមន៍។

Daily Program

Livesteam thumbnail