ស្ថាប័នបីចុះហត្ថលេខាដើម្បីលើកកំពស់ការអប់រំកាតូលិក

វ៉ាទីកង់ញូវបានរាយការណ៍ថា សមាគមវិទ្យាល័យឥណ្ឌូណេស៊ីសម្រាប់ការសិក្សាកាតូលិក បានសហការជាផ្លូវការជាមួយសាកលវិទ្យាល័យ អាតេណេអូ ដឺ ម៉ានីឡា និងវិទ្យាស្ថានគ្រូគង្វាលអាស៊ីបូព៌ា (EAPI) នៅហ្វីលីពីន​ដើម្បីលើកកម្ពស់វិស័យ​អប់រំរបស់​ព្រះសហគមន៍កាតូលិក។

អនុស្សរណៈនៃការយោគយល់គ្នា នេះត្រូវបានចុះហត្ថលេខាក្នុងអំឡុងពេលកិច្ចប្រជុំ និងកិច្ចពិភាក្សាជាបន្តបន្ទាប់ដែលបានធ្វើឡើងកាលពីចុង ខែកក្កដា នៅទីក្រុងម៉ានីល។

លោកបូជាចារ្យ ម៉ាស៊ី អ៊ុន ប្រ៊ីយ៉ា (Maxi Un Bria) បានមានប្រសាសន៍ថា "យើងមកពីប្រទេសឥណ្ឌូនេស៊ី ហើយយើងត្រូវបានជំរុញឱ្យធ្វើកិច្ចសហប្រតិបត្តិការជាមួយសាកលវិទ្យាល័យ អេតេណេអូ និង វិទ្យាស្ថានគ្រូគង្វាលអាស៊ីបូព៌ាក្នុងវិស័យអប់រំ ការស្រាវជ្រាវ ការសរសេរទិនានុប្បវត្តិ និងកម្មវិធីផ្សព្វផ្សាយ។

លោកបូជាចារ្យបានរៀបរាប់លម្អិតអំពីអត្ថប្រយោជន៍សម្រាប់សមាជិក រួមទាំងវគ្គសិក្សាខ្លីៗចាប់ពីមួយខែទៅប្រាំមួយខែពាក់ព័ន្ធនឹង ភាពជាអ្នកដឹកនាំគ្រូគង្វាល ការគ្រប់គ្រងបេសកកម្ម ការបន្តតួនាទីជាគ្រូគង្វាល និងបទពិសោធនៃការបន្តបេសកកម្មប្រកាសដំណឹងល្អនៅពេលអនាគត។

លោកបូជាចារ្យបានបន្តថា នេះជាឱកាសដ៏ល្អសម្រាប់និស្សិតឥណ្ឌូនេស៊ី ដើម្បីទទួលបានបទពិសោធសិក្សានៅបរទេស ដើម្បីឲ្យនិស្សិតទាំងនេះមានចិត្តទូលាយជាងមុន។

លោកក៏បានកត់សម្គាល់ពីសក្តានុពលសម្រាប់ការសិក្សាក្រោយឧត្តមសិក្សានៅទីក្រុងម៉ានីលសម្រាប់និស្សិតដែលមានសមត្ថភាពផងដែរ៕

Daily Program

Livesteam thumbnail