ស្ត្រីដែលមានកូនដោយគ្មានស្វាមីក៏អាចទទួលអគ្គសញ្ញាបានដែរ
ក្រសួងទទួលបន្ទុកគោលលទ្ធិនៃជំនឿសន្តអាសនៈបានប្រកាសថា នារីដែលមានកូនដែលមិន មានស្វាមី គឺអាចមានសិទ្ធិគ្រប់គ្រាន់នៅក្នុងការទទួលនិងចូលរួមពិធីនានា ដោយរូមទាំងព្រះកាយនិងអគ្គសញ្ញាផ្សេងៗ។
វ៉ាទីកង់ញូវបានរាយការណ៍ថា មានការលើកឡើងច្រើនដែរអំពីបញ្ហាមាតាដែលមានកូនតែមិនមានស្វាមី ប៉ុន្តែកន្លងមកសម្តេចប៉ាបហ្រ្វង់ស៊ីស្កូ បានមានបន្ទួលជាបន្តបន្ទាប់បញ្ជាក់រឿងនេះ ហើយថា ស្ត្រីដែលពួកគេកំពុងតែមានបុត្រដោយមិនមានស្វាមី គឺពួកគេបានប្រឈមមុខនឹងការលំបាកជាច្រើនរួចទៅហើយនៅក្នុងការជ្រើសរើសផ្លូវដើរនៃជីវិតបែបនេះ។
ប្រភពដដែលបានបន្តថា នៅក្នុងស្ថានភាពបែបនេះសម្តេចប៉ាបបានលើកឡើងថា ពួកគេគួរតែ ទទួលបានការលើកទឹកចិត្តនៅក្នុងការអនុញ្ញាតិអោយពួកគេចូលរួមគ្រប់យ៉ាងនៅក្នុងផ្លូវនៃជំនឿ។
ក្រសួងនេះបានប្រកាសថា ក្រុមស្រ្តីបែបនេះ មិនគួរបង្ខាំងសកម្មភាពផ្លូវជំនឿទេ គឺមានតែទទួលការលើកទឹកចិត្តថែមទៀតដើម្បីទទួលនិងជំរុញការចូលរួមរបស់ពួកគេនៅក្នុង ផ្លូវនៃការអបរំជំនឿ៕