សិស្សឈ្មោះ រ សវណ អាយុ១៣ឆ្នាំ ថ្នាក់ទី៦ បានប្រព្រឹត្តកំហុសចំនួន ៣លើកមកហើយនៅក្នុងថ្នាក់ ព្រោះតែខឹងលោកគ្រូដាក់កិច្ចការផ្ទះឲ្យធ្វើតែមិនធ្វើ និងខឹងបានពិន្ទុតិចពេលសរសេរតាមអាន
តាមរបាយការណ៍របស់នាយកសាលាបឋមសិក្សាភូមិថ្មី បានបញ្ជាក់ថា សិស្សឈ្មោះ រ សវណ អាយុ១៣ឆ្នាំ ថ្នាក់ទី៦ បានប្រព្រឹត្តកំហុសចំនួន ៣លើកមកហើយនៅក្នុងថ្នាក់ ព្រោះតែខឹងលោកគ្រូដាក់កិច្ចការផ្ទះឲ្យធ្វើតែមិនធ្វើ និងខឹងបានពិន្ទុតិចពេលសរសេរតាមអាន។
តាមរបាយការណ៍របស់លោកគ្រូនាយក, លើកទី១ នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ ២០២៤ ផ្តើមចេញពីការធ្វើកិច្ចការផ្ទះ ដោយគ្រូបានដាក់កិច្ចការផ្ទះឲ្យសិស្សយកទៅធ្វើនៅផ្ទះ ហើយសិស្សឈ្មោះ រ វសណ មិនបានធ្វើនោះទេ លុះដល់ពេលគ្រូឲ្យសិស្សយកកិច្ចការមកដាក់គាត់បែបជាថាគ្រូគាបសង្កត់។ គាត់ហើយវាយតុចំពោះមុខគ្រូ ហើយក្រោយមកក៏មានការសម្របសម្រួលរវាងមាតាបិតាសិស្សជាមួយនាយក និងគ្រូទើបស្ងប់ស្ងាត់។
រហូតដល់ថ្ងៃសុក្រទី៩ ខែសីហា ឆ្នាំ២០២៤ គ្រូបានសរសេរតាមអានដាក់ពិន្ទុចំនួន១០ពាក្យ ដោយកំណត់១ពាក្យ ១ពិន្ទុ ហើយគាត់សរសេរបាន ៧ពិន្ទុស្រាប់ពេលគូចែកសន្លឹកកិច្ចការជូន សិស្សវិញសិស្សបែរជាមិនពេញចិត្ត នឹងពិន្ទុរបស់ខ្លួនហើយបោកសៀវភៅលើតុ និងដើរចេញទៅផ្ទះដោយមិនគោរពគ្រូ។
លើកទី៣ ដែលត្រូវបានគេចែកចាយតាមបណ្តាញសង្គមគឺថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង ១៖១០នាទីរសៀល ពេលគ្រូអញ្ជើញម្តាយរបស់គាត់មកអប់រំណែនាំស្រាប់តែសិស្សឈ្មោះ រ សវណ បានបោកសៀវភៅ និងកាតាបចោលលើក្តារខៀន។ លុះពេលគ្រូហៅគាត់មកខាងមុខ គាត់បែរជារត់មកធាក់តុគ្រូ រួចសម្ដែងឥរិយាបថបែបហិង្សាមកលើគ្រូ។
បើតាមរបាយការណ៍ ពីការិយាល័យអប់រំ យុវជន និងកីឡា សូមគោរពចូលមក លោកអភិបាលនៃគណៈអភិបាលស្រុកជលគិរី
បញ្ជាក់ពីករណីសិស្សថ្នាក់ទី៦ មួយរូប បានប្រើប្រាស់ឥរិយាបថ មិនសមរម្យ បែបហឹង្សាមកលើគ្រូ បង្រៀន ។
ដោយលើកឡើងថា ៖ សកម្មភាពជាក់ស្តែងដែលបានកើតឡើងក្នុងបន្ទប់រៀនថ្នាក់ទី៦ (ក)។
សូមគោរពជម្រាបជូនលោក អភិបាលនៃគណៈអភិបាលស្រុកជលគិរីមេត្តាជ្រាបថា៖ សិស្សឈ្មោះ រ សវណ ភេទប្រុស ជាសិស្សថ្នាក់ទី ៦(ក)នៃសាលាបឋមសិក្សាភូមិថ្មី ស្ថិតនៅភូមិថ្មី ឃុំ កំពង់អុស ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង ។ ឪពុកឈ្មោញ ប៊ុត រឺ ម្តាយឈ្មោះ ម៉ក់ ទុំ ដែលមានទីលំនៅភូមិ ភូមិថ្មី ឃុំ កំពង់អុស ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង ។
សិស្ស រ សវណ បានប្រើអាកប្បកិរិយាបែបហឹង្សា មកលើគ្រូបង្រៀនក្នុងបន្ទប់រៀន ដោយរត់មកធាក់តុគ្រូ នឹងសម្តែងចរិកចង់វាយគ្រូ ។ ហេតុការណ៍នេះកើតឡើងនាពេលរសៀលថ្ងៃទី ១២ ខែ សីហា ឆ្នាំ២០២៤៕