សិង្ហបុរីនឹងបញ្ចេញសំបុត្រសម្រាប់កម្មវិធីថ្វាយអភិបូជារបស់សម្តេចប៉ាបបន្ថែម

ដោយសារតែតម្រូវការសម្រាប់ចូលរួមព្រឹត្តិការណ៍នៃការរៀបចំថ្វាយអភិបូជារបស់សម្តេចប៉ាបនៅតែមាន មកដល់ពេលនេះអ្នកដែលពាក់ព័ន្ធគឺកំពុងតែគិតគូបន្ថែមកៅអីនិងចំនួនអ្នកចូលរួមបន្ថែមទៀត។​

តាមការគ្រោងទុក កម្មវិធីថ្វាយអភិបូជារបស់សម្តេចប៉ាបនៅសិង្ហបុរីគឺនឹងធ្វើនៅថ្ងៃទី១២ ខែកញ្ញា ក្នុងអំឡុងពេលនៃដំណើរយាងមកកាន់អាស៊ីអាគ្នេយ៍។

លោក ឡរ៉េន ចាន (Lawrence Chan ) ប្រធានអនុគណៈកម្មាធិការលក់សំបុត្រនៃដំណើរទស្សនកិច្ចរបស់សម្តេចប៉ាប បាននិយាយថា អ្នកចុះឈ្មោះយ៉ាងហោចណាស់៦០០នាក់ក្នុងចំណោមដប់នាក់នៅក្នុងបញ្ជីរង់ចាំអាចនឹង ទទួលបានឱកាសបានសំបុត្រចូលរួមមួយ។

ដំណើរការចែកសំបុត្រចូលរួមនេះ គឺនឹងត្រូវប្រកាសនៅថ្ងៃទី ៥ ខែសីហា វេលាម៉ោង ១០ ព្រឹក នៅលើ myCatholicSG លោក ចាន់ មាន​ប្រសាសន៍​ថា អ្នក​ដែល​មិន​បាន​ជោគជ័យ​ក្នុង​ការចុះឈ្មោះ គួរតែព្យាយាម​ចុះ​ឈ្មោះ​នៅជុំទី២បន្ថែមទៀត។

ដំណើរការចុះឈ្មោះគឺនឹងចាប់ផ្តើមពី ថ្ងៃទី៥ ខែសីហា វេលាម៉ោង ១០ ព្រឹក និងបិទនៅថ្ងៃទី ១៨ ខែសីហា វេលាម៉ោង ១១ និង ៥៩ នាទី យប់ ហើយនឹងប្រកាសឈ្មោះគឺនៅថ្ងៃទី ១៩ ខែសីហា។

តាមការគម្រោងទុកនេះគឺជាព្រឹត្តិការណ៍នៃការថ្វាយអភិបូជាដែលធំបំផុតនៅលើពិភពលោក ដោយអាចមានរហូតដល់ទៅ​ ៤៨.៦០០នាក់​៕

Daily Program

Livesteam thumbnail