សាសនទូតច្រើន​ពី​អាហ្រ្វិកកំពុង​ប្រកាសដំណឹងល្អ​​នៅអឺរ៉ុប

លោកអគ្គអភិបាល ចន វៀលសុន (John Wilson ) ដែលទទួលបន្ទុកព្រះសហគមន៍នៅក្នុងប្រទេសអង់គ្លេសបានមានប្រសាសន៍កត់សំគាល់នៃការរួមវិភាគទានកាន់តែច្រើននៃសាសនាទូតមកពីតំបន់អាហ្រ្វិក។​ នេះបើតាមសេចក្តីរាយការណ៍របស់វ៉ាទីកង់ញូវ។​

លោកអគ្គអភិបាលបានលើកឡើងថា មកដល់ពេលនេះក្រុមសាសនទូតមកពីទ្វីបអាហ្រ្វិកគឺកាន់តែរួមចំណែកច្រើនដល់កិច្ចការប្រកាសដំណឹងល្អនៅក្នុងទ្វីបអឺរ៉ុប។

លោកអគ្គអភិបាលបានសំដែង ការស្វាគមន៍ចំពោះការកើនឡើងនៃក្រុមសាសនទូតមកពី អាហ្រ្វិកដែលបានមកជួយកិច្ចការនិងពិធីសាសនាជាច្រើននៅក្នុងព្រះសហគមន៍នៅអង់គ្លេស។

កាលពីមុន សាសនទូតត្រូវបានព្រះសហគមន៍ប្រមែប្រមូលពីប្រទេសនានានៅទ្វីបអឺរ៉ុបដើម្បី បញ្ជូន ទៅប្រកាសដំណឹងល្អនៅ ទ្វីបអាហ្រ្វិក ប៉ុន្តែនិន្នាការនៅពេលបច្ចុប្បន្នគឺកំពុងតែមានស្ថានភាពផ្ទុយគ្នា។

នៅក្នុងបទសម្ភាសន៍ជាមួយនឹងវទ្យុវ៉ាទីកង់ លោកអគ្គអភិបាលបានលើកឡើងថា តួនាទីរបស់សាសនទូតនៅអាហ្រ្វិកត្រូវបានសម្តេចប៉ាបយូហានប៉ូលទី៦ ដែលបានយាងទៅបំពេញទស្សនៈកិច្ចនៅប្រទេសអ៊ូហ្គងដា​ក្នុងឆ្នាំ១៩៦៩ ទ្រង់បានកត់សំគាល់ឃើញនូវភាពរឹងមាំខាងជំនឿនៅអាហ្រ្វិកតាំងពីពេលនោះមក។

លោកបានបន្តថា ការ​ផ្លាស់​ប្តូរ​នេះ​ឆ្លុះ​បញ្ចាំង​ពី​ការ​រីក​ចម្រើន និង​ភាព​ចាស់​ទុំ​នៃ​ជំនឿនិងព្រះសហគមន៍ ​នៅ​អាហ្រ្វិក។

លោកបានបញ្ជាក់ថា យើងទាំងអស់គ្នា ក្នុងនាម​ជា​អ្នកប្រកាសដំណឹងល្អរបស់ព្រះជាម្ចាស់ត្រូវតែ​ទទួល​ស្គាល់​និងមានទំនួលខុសត្រូវ​​ចែកចាយ​ជំនឿទៅអស់អ្នកដែលចាប់អារម្មណ៍ ហើយក្រុមសាសនទូតអាហ្រ្វិកនៅពេលនេះបានធ្វើកិច្ចការនេះយ៉ាងប្រសើរបំផុត៕

Daily Program

Livesteam thumbnail