សម្តេច​ប៉ាប​អធិដ្ឋានជូន​ដល់​ជនរងគ្រោះ​ដោយសារ​ការ​បាក់​ដី​នៅ​អេត្យូពី

សម្តេច​ប៉ាប ហ្វ្រង់ស៊ីស្កូបានអធិដ្ឋាននិង បួងសួង​ដល់​ជនរងគ្រោះ​ដោយសារ​ការ​បាក់​ដី​នៅ​អេត្យូពី។

មានបន្ទូលទៅកាន់គ្រិស្តបរិស័ទដែលជួបជុំគ្នានៅទីលានសន្តសិលា សម្តេចប៉ាបបានបង្ហាញនូវហឫទ័យសោកស្ដាយថា ខណៈពេលដែលគ្រោះមហន្តរាយ និងភាពអត់ឃ្លាននៅតែបន្តកើតមានពាសពេញពិភព  ហើយថែមទាំងរងគ្រោះដោយគ្រោះធម្មជាតិជាបន្តបន្ទាប់ ។​

សម្តេចប៉ាបបានបង្ហាញនូវការសោកស្តាយចំពោះគ្រោះមហន្តរាយដែលបានកើតមានឡើងផ្ទួនៗគ្នានៅក្នុងប្រទេសនេះ ដោយបានសម្លាប់ជនរងគ្រោះ ២៥៧ នាក់ និងមនុស្សបាត់ខ្លួនជាច្រើននាក់ទៀត ។​

វ៉ាទីកង់ញូវបានរាយការណ៍ថា គ្រោះបាក់ដីនេះបានកើតមានឡើងនៅភូមិដាច់ស្រយាលមួយស្ថិតនៅ ភាគខាងត្បូងនៃប្រទេស អេក្យូពីរ ខណៈដែលប្រជាជនដែលរងផលប៉ះពាល់កំពុងត្រូវការជំនួយមនុស្សធម៌ទាំងអស់សង្ឃឹម។

គ្រោះបាក់ដីនេះបានកើតមានឡើងដោយសារតែភ្លៀងធ្លាក់ ខ្លាំងកាលពីថ្ងៃទីនៅ២១ និង ២២ ខែកក្កដាកន្លងទៅថ្មីៗនេះ ។

សម្តេច​ប៉ាប​បានជំរុញនិងលើកទឹកចិត្ត ឲ្យខិតខំបន្តស្វែងរកជនដែលបាត់ខ្លួន ហើយជំរុញឲ្យពិភពលោក ឆ្លើយតបនឹងគ្រោះមហន្តរាយជាពិសេសចំពោះពលរដ្ឋដែលកំពុងតែប្រឈមមុខនឹង​ការ​ស្រេកឃ្លាន។

Daily Program

Livesteam thumbnail