សម្តេចប៉ាបជំរុញឲ្យបព្វជិត-ជិតា អធិស្ឋានសម្រាប់ការត្រាស់ហៅ
សម្តេចប៉ាបហ្វ្រង់ស៊ីស្កូ បានអំពាវនាវឱ្យបព្វជិតនិងបព្វជិតាទាំងអស់ អធិស្ឋានសម្រាប់ការត្រាស់ហៅ ដែលនឹងនាំអំណរសប្បាយទៅថ្ងៃអនាគត។
វ៉ាទីកង់ញូវបានរាយការណ៍ថា សម្តេចប៉ាប បានមានបន្ទូលបែបនេះ ខណៈទ្រង់បានជួប ជាមួយសមាជិកនៃក្រុមគ្រួសារបព្វជិតា៦ក្រុម នៅក្នុងទីក្រុងរ៉ូម។
នៅក្នុងជំនួបនោះ សម្តេចប៉ាបបានសួរសុខទុក្ខអំពីស្ថានភាពនានា នៅក្នុងព្រះសហគមន៍ ជាពិសេសគឺបព្វជិតាដែលជាសមាជិកថ្មី។
សម្តេចប៉ាប បានលើកទឹកចិត្តឲ្យអធិដ្ឋាន ដោយចេញពីចិត្ត ដែលជាផ្លូវជំរុញឲ្យយើងកាន់តែកៀកនឹងព្រះយេស៊ូគ្រីស្ត។
សម្តេចប៉ាបបានមានបន្ទូលថា សូមព្យាយាមស្វែងរក និងផ្សព្វផ្សាយពីភាពស្រស់ស្អាតរបស់ព្រះគ្រីស្តក្នុងកាលៈទេសៈជាក់ស្តែងនៃពិភពលោកបច្ចុប្បន្ននេះ។
សម្តេចប៉ាប សូមអរគុណដល់បព្វជិតនិងបព្វជិតាដែលបានលះបង់ចោលអ្វីដែលលើសលប់ខាងសង្គម ហើយងាកមករកមាគ៌ានៃសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់ដែលជាពន្លឺនៃដំណឹងល្អសម្រាប់មនុស្សជាតិ៕