សម្តេច​ប៉ាបវាយតម្លៃដ៏ខ្ពស់ចំពោះលទ្ធផលនៃដំណើរយាងទស្សនកិច្ច​ជា​នៅ​ទីម័រខាងកើត

សម្តេច​ប៉ាបហ្វ្រង់ស៊ីស្កូ យាងឡើងយន្តហោះ នៅ​ព្រលាន​យន្តហោះ​អន្តរជាតិក្រុង ឌីលី ឆ្ពោះមកកាន់ ​ប្រទេស​សិង្ហបុរី ដែលជាដំណើរចុងក្រោយនៃដំណើរទស្សនៈកិច្ចដ៏យូរនៅអាស៊ីអគ្នេយ៍និងអូសេអានី ។

វ៉ាទីកង់ញូវបានរាយការណ៍ថា សម្តេច​ប៉ាប​បានបញ្ចប់​ដំណើរ​ទស្សនកិច្ច​រយៈពេល​បី​ថ្ងៃ​របស់ទ្រង់នៅ ​ប្រទេស​កាតូលិក​ដ៏ធំបង្អស់មួយនៅលើ​ពិភពលោកដ៏ជោគជ័យ ​។

សម្តេចប៉ាបបានចាកចេញពីឌីលី នៅម៉ោង ​១២​និង ២៤នាទី ហើយបានទៅដល់សិង្ហបុរីនៅវេលាម៉ោងប្រមាណជា ២ និង ៤៥ នាទី ។

នៅមុនពេលចាកចេញសម្តេចប៉ាបក៏បានយាងជួបនឹងទទួល យុវជនប្រហែល ៣000 នាក់នៅមជ្ឈមណ្ឌលសន្និបាតនៅទីក្រុងឌីលី ហើយបានមានបន្ទូលទៅកាន់ពួកគេអំពីសារៈសំខាន់នៃតម្លៃនៃសេរីភាព ការប្តេជ្ញាចិត្ត និងភាតរភាព ដោយជំរុញឱ្យយុវជន ទីម័រខាងកើតចាប់យកសេរីភាពជាឱកាសដើម្បីធ្វើកុសល សម្រាប់អ្នកដទៃ។

ប្រភពដដែលបានរាយការណ៍ថា សម្តេចប៉ាបបានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃដំណើរទស្សនៈកិច្ចរយៈ ពេលបីថ្ងៃនៅក្នុងប្រទេសកាតូលិកដ៏លើសលប់នៅប៉ាស៊ីហ្វិក ដែលមានប្រជាពលរដ្ឋ ជាង ៩៥ភាគរយ នៃចំនួនប្រជាជន ១,៤ លាននាក់ជាអ្នកកាន់សាសនាកាតូលិក។

នៅពេលថ្វាយអភិបូជា កាលពីថ្ងៃអង្គារ៍ ត្រូវបានគេអះអាងថា គឺជាពិធីសាសនាដែលមានអ្នកចូលរួមច្រើនបំផុតពោលគឺរហូតដល់ ៦ សែននាក់ ។

Daily Program

Livesteam thumbnail