សម្តេច​ប៉ាបទទួលស្គាល់ថា សង្រ្គាមនៅហ្គាហ្សាគ្មាន​ចំណាត់ការ​ដើម្បី​សន្តិភាព​នៅឡើយ

សម្តេច​ប៉ាបហ្រ្វង់ស៊ីស្កូបានមានបន្ទូលដោយហាក់ទទួលស្គាល់ដោយប្រយោលថាសង្គ្រាម​នៅ​ហ្គាហ្សាគឺកំពុងតែរីករោលក្តៅ​ខ្លាំងបំផុតហើយពិភពលោកហាក់នៅ គ្មាន​ចំណាត់ការ​ដើម្បី​សន្តិភាព​នៅឡើយទេ ។

វ៉ាទីកង់ញូវបានរាយការណ៍ថា សម្តេចប៉ាបបានមានបន្ទូលបែបនេះនៅពេលដែលទ្រង់ឆ្លើយតបនឹងសំនួរ របស់អ្នកសារព័ត៌មាននៅពេលធ្វើសន្និសីទកាសែតនៅលើយន្តហោះបន្ទាប់ពីបញ្ចប់ដំណើរបំពេញទស្សនៈ កិច្ចនៅសិង្ហបុរី ។​

សម្តេចប៉ាបបានពិពណ៌នាថា ព័ត៌មានអំពីសោកនាដកម្មលើជនស៊ីវិលនៃសង្រ្គាមនៅតំបន់ហ្គាហ្សា គឺកំពុងតែធ្ងន់ធ្ងរ ។

សម្តេចប៉ាបបាន​ពិភាក្សា​អំពី​ស្ថានការណ៍​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នៅ​ដែនដី​បរិសុទ្ធ ដោយសារ​ចំនួន​ជនរងគ្រោះ​នៅ​ហ្គាហ្សា​មាន​លើស​ពី ៤១.០០០​នាក់។

សម្តេចប៉ាបបានមានបន្ទូលថា “ ទូលបង្គំជាខ្ញុំមិនអាចនិយាយបានថា តើសង្រ្គាមនេះបង្ហូរឈាមខ្លាំងពេកឬអត់នោះទេ ប៉ុន្តែនៅពេលដែលអ្នកឃើញសាកសពក្មេងៗដែលត្រូវបានសម្លាប់ នៅពេលដែលអ្នកលឺថាសាលារៀនត្រូវបានទម្លាក់គ្រាប់បែក ដោយសារតែក្រុមទ័ពព្រៃប្រហែលជានៅខាងក្នុង វាគួរឱ្យរន្ធត់ណាស់ វា​គួរ​ឱ្យ​រន្ធត់ វា​គួរ​ឱ្យ​រន្ធត់​។

សម្តេចប៉ាបបានសង្កត់ធ្ងន់ថា ទ្រង់តែងតែទូរស័ព្ទ ទៅ ហ្គាហ្សា ជា​រៀង​រាល់​ថ្ងៃ​ ហើយតែងតែចង់ដង់ព័ត៌មានជាប្រចាំអំពីស្ថានភាពរបស់ព្រះសហគមន័កាតូលិក នៅទីនោះ ជាពិសេសគឺ នៅក្នុងសាលាមួយដែលកំពុងតែមានមនុស្សរស់នៅប្រមាណជា ៦០០ នាក់ ។

សម្តេចប៉ាបបានមានបន្ទូលថា ពួកគេមានទាំងគ្រិស្តបរិស័ទ និងមូស្លីម កំពុងតែស់នៅជាបងប្អូនបង្កើត។ ពួកគេប្រាប់ខ្ញុំរឿងដ៏អាក្រក់និង រឿងពិបាកៗជាច្រើនដែលពួកគេបានកំពុងតែជួបប្រទះនឹងហែលឆ្លង ។

សម្តេចប៉ាបបានមានបន្ទូលទៀតថា ទ្រង់មើលឃើញសង្រ្គាមនៅទីនោះមិនធម្មតាទេ ហើយហាក់នៅមិនទាន់រកច្រកនៃសន្តិភាពឃើញនៅឡើយ ។​

Daily Program

Livesteam thumbnail