សម្តេចប៉ាបគ្រោងនឹងជួបលោកបូជាចារ្យនៅទីក្រុងរ៉ូមនាថ្ងៃទី៦ ខែមីនា

សម្តេចប៉ាបហ្រ្វង់ស៊ីស្កូ គ្រោងនឹងជួបជាមួយក្រុមលោកបូជាចារ្យនៃព្រះសហគមន៍កាតូលិកទីក្រុងរ៉ូមប្រទេសអ៊ីតាលី នៅវិសាលវិហារបាស៊ីលីកា នាថ្ងៃព្រហស្បត៍ដំបូងនៃរដូវអប់រំពិសេស។
វ៉ាទីកង់ញូវបានរាយការណ៍ថា ការកំណត់ពេលកម្មវិធីនេះ គឺត្រូវបានប្រកាស បន្ទាប់ពីទ្រង់បានជួបជាមួយលោកបូជាចារ្យនៅតាមព្រះសហគមន៍កាតូលិកនីមួយៗនៃព្រះសហគមន៍កាតូលិកភូមិភាគរ៉ូមនៅចុងឆ្នាំ ២០២៣ និងដើមឆ្នាំ ២០២៤។
ប្រភពដដែលបានបន្តថា សម្តេចប៉ាបមានបំណងនឹងជួបជាមួយបព្វជិតទាំងអស់ នៅថ្ងៃព្រហស្បតិ៍ ទី ៦ ខែមីនា ឆ្នាំ ២០២៥។
ភូមិភាគរ៉ូមបានប្រកាសព្រឹត្តិការណ៍នេះដោយសង្កត់ធ្ងន់ថា នេះគឺជាជំនួបដែលនឹងបន្តជាប្រពៃណី រៀងរាល់ថ្ងៃ ព្រហស្បតិ៍ដំបូងនៃរដូវអប់រំពិសេស៕
Daily Program
