សម្តេចប៉ាប ជំរុញឱ្យគូស្វាមីភរិយា បើកចំហចំពោះជីវិត
សម្តេចប៉ាបហ្រ្វង់ស៊ីស្កូបានស្នើឲ្យស្វាមីភរិយាកាតូលិកទាំងអស់ឲ្យបើកចំហរអំពីការស្រលាញ់ និងបានជំរុញពួកគេយកចិត្តទុកដាក់នៅលើការសន្ទនាដោយបើកចំហរ។
សម្តេចប៉ាបបានស្នើឱ្យគូស្វាមីភរិយាឆ្លុះបញ្ចាំងថាតើជីវិតអាពាហ៍ពិពាហ៍របស់ពួកគេបើកចំហយ៉ាងពេញលេញ ឬនៅ ជាពិសេសគឺការទទួលបាននូវ អំណោយទាននៃសក្ខីកម្មនៃក្តីស្រលាញ់គឺកូនៗរបស់ពួកគេ ។
ព្រះវរាជបីតា បានលើកឡើងថា សម្រាប់ប្តីប្រពន្ធ វាចាំបាច់ណាស់ក្នុងការបើកចំហចំពោះអំណោយនៃជីវិត និងអំណោយរបស់កូន។ កូនៗគឺជាផ្លៃផ្ការដ៏ស្រស់ស្អាតបំផុតនៃសេចក្តីស្រឡាញ់, ពរជ័យដ៏អស្ចារ្យបំផុតពីព្រះ, ប្រភពនៃសេចក្តីរីករាយនិងក្តីសង្ឃឹមសម្រាប់គ្រប់គ្រួសារនិងសង្គមទាំងអស់។
សម្តេចប៉ាបបានមានបន្ទូលថា ៖ «បងប្អូនជាទីស្រឡាញ់ សេចក្តីស្រឡាញ់គឺទាមទារ ឲ្យមានការទទួលខុសត្រូវនឹងរួបរួមគ្នា ដើម្បីរឲ្យឃើញនូវសុភមង្គលពិតប្រាកដ»។
សម្តេចប៉ាបបានលើកទឹកចិត្តគ្រិស្តបរិស័ទ ដែលបានរៀបការហើយសួរខ្លួនឯង: តើសេចក្តីស្រឡាញ់របស់ខ្ញុំយ៉ាងដូចម្តេច? តើវាស្មោះត្រង់ទេ? តើវាចេះអត់ឱនឲ្យគ្នាទេ? តើវាចេះសម្រសម្រួបទេ?
សម្តេចប៉ាបមានបន្ទូលថា ចម្លើយចំពោះសំនូរទាំងនេះគឺពិតជាមានន័យខ្លាំងណាស់សម្រាប់អត្ថន័យនៃក្តីស្រលាញ់នៅក្នុងគ្រួសារនិងភាពស្មោះត្រង់ចំពោះគ្នា៕