សម្តេចប៉ាប៖ ​សុខមាលភាពត្រូវតែជាអទិភាពរបស់មនុស្សជាតិ​

សម្តេចប៉ាបហ្រ្វង់ស៊ីស្កូ បានយាកទទួលបុគ្គលិកមន្ទីរពេទ្យមួយកន្លែងនៅក្នុងប្រទេសអ៊ីតាលី ហើយទ្រង់បានមានបន្ទូលថា សម្រាប់សុខមាលភាពសង្គម មនុស្សគឺត្រូវតែជាស្នូលនៃការទទួលខុសត្រូវ ។​

វ៉ាទីកង់ញូវបានរាយការណ៍ថា បុគ្គលិកមន្ទីរពេទ្យដែលសម្តេចប៉ាបយាងទទួលជួបនេះ គឺ មន្ទីរពេទ្យមួយដែលមានទីតាំងស្ថិតនៅភាគខាងត្បូងនៃទីក្រុង បារី (Bari) នៃប្រទេសអ៊ីតាលី ។

នាឱកាសនោះសម្តេចប៉ាបបានលើកឡើងពីទិដ្ឋភាពសំខាន់ពីរដែលកន្លែងថែទាំសុខភាពគួរតែដឹងជានិច្ចគឺ «ការដាក់មនុស្សនៅកណ្តាល និងលើកកម្ពស់ការស្រាវជ្រាវវិទ្យាសាស្ត្រ»។

សម្តេចប៉ាប បានរំលឹកពីគោលការណ៍នៃការបង្កើតមន្ទីរពេទ្យ F. Miulli ដែលបង្កើតឡើងជាង ៩00 ឆ្នាំមុន ដែលជា «មន្ទីរពេទ្យសម្រាប់អ្នកក្រីក្រដែលឈឺ»។

សម្តេចប៉ាបបានមានបន្ទូល ថាបុគ្គលិកមន្ទីរពេទ្យគួរតែជួយផ្តល់ «កន្លែងដែលមានការស្វាគមន៍ និងសុវត្ថិភាពដែលអ្នកក្រីក្រអាចរកកន្លែងជ្រកកោនបាន»។

សម្តេចប៉ាបបានមានបន្ទូល ថា ៖ «បេសកកម្មរបស់អ្នកបានធ្វើឱ្យអ្នកក្លាយជាការពិតដ៏ស្វាហាប់ដែលកំពុងតែរីកចម្រើនឥតឈប់ឈរ»។​

សម្តេចប៉ាបបានមានបន្ទូលបន្ត ថា សូមលើកកំពស់និងបន្តបេសកម្មថែទាំអ្នកជំងឺដោយការជួយសង្រ្គោះដោយ ពេញលេញដល់អ្នកជំងឺ។

សម្តេចប៉ាប បានសម្តែងការកោតសរសើរចំពោះមន្ទីរពេទ្យដែលតែងតែបានយកចិត្តទុកដាក់​ព្យាបាលមនុស្សគ្រប់ៗគ្នា ជាពិសេសគឺជនភៀសខ្លួននានា៕

Daily Program

Livesteam thumbnail