សម្តេចប៉ាប៖ សិង្ហបុរីគឺជាពន្លឺចែងចាំងនៃអ្វីដែលមនុស្សជាតិអាចសម្រេចបាន
ថ្លែងទៅកាន់អាជ្ញាធរសិង្ហបុរី សង្គមស៊ីវិល និងសមាជិកនៃស្ថាប័នការទូត សម្តេចប៉ាប ហ្វ្រង់ស៊ីស្កូ បានសរសើរការរីកចម្រើន ភាពធន់ និងការប្តេជ្ញាចិត្តចំពោះយុត្តិធម៌សង្គមរបស់ប្រទេសសិង្ហបុរី ដោយជំរុញឱ្យបន្តកិច្ចខិតខំប្រឹងប្រែងឆ្ពោះទៅរកការរួមបញ្ចូល និរន្តរភាពបរិស្ថាន និងផលប្រយោជន៍រួម។ នេះបើតាមសេចក្តីរាយការណ៍របស់វ៉ាទីកង់ញូវ ។
នាឱកាសនោះ សម្តេចប៉ាបក៏បានឆ្លុះបញ្ចាំង ដោយលើកឡើងពីតួនាទីពិសេសរបស់សិង្ហបុរីនៅក្នុងពិភពលោកនាពេលបច្ចុប្បន្ននេះថាជា "ផ្លូវបំបែកពាណិជ្ជកម្មដែលមានសារៈសំខាន់ជាចម្បង និងជាកន្លែងដែលមនុស្សផ្សេងគ្នាជួបគ្នា"។
សម្តេចប៉ាបបានសង្កត់ធ្ងន់និង សរសើរដល់ការប្តេជ្ញាចិត្តឥតងាករេរបស់សិង្ហបុរីក្នុងការអនុវត្តគម្រោង និងគំនិតផ្តួចផ្តើម ដែលបានជួយអភិវឌ្ឍខ្លួនឯក។
សម្តេចប៉ាបបានកត់សម្គាល់ថា ការរីកចម្រើននេះមិនត្រូវបានសម្រេចដោយចៃដន្យទេ ប៉ុន្តែតាមរយៈ ការសម្រេចចិត្តដោយសមហេតុផល និងការធ្វើផែនការយ៉ាងប្រុងប្រយ័ត្ន។ ដោយរំលឹកថា ពេលនោះ លោក លី ក្វាន់យូ នាយករដ្ឋមន្រ្តីទីមួយរបស់ប្រទេសសិង្ហបុរី សម្តេចប៉ាបបានកត់សម្គាល់ពីកេរដំណែលរបស់លោក ដោយលើកឡើងពីរបៀបដែលចក្ខុវិស័យ និងការដឹកនាំរបស់គាត់បានដាក់មូលដ្ឋានគ្រឹះសម្រាប់ការរីកចម្រើន និងការផ្លាស់ប្តូរយ៉ាងឆាប់រហ័សរបស់ប្រទេស។
សម្តេចប៉ាប បានមានបន្ទូលបន្តទៀតថា ការលះបង់របស់សិង្ហបុរី មិនត្រឹមតែសម្រាប់កំណើនសេដ្ឋកិច្ចប៉ុណ្ណោះទេ ប៉ុន្តែក៏ជាយុត្តិធម៌សង្គម និងផលប្រយោជន៍រួមផងដែរ។ ទ្រង់បានទទួលស្គាល់ការខិតខំប្រឹងប្រែងរបស់ប្រទេសនេះក្នុងការធានាថាប្រជាពលរដ្ឋទាំងអស់ទទួលបានអត្ថប្រយោជន៍ពីវឌ្ឍនភាព តាមរយៈគោលនយោបាយដែលផ្តល់លំនៅដ្ឋានសាធារណៈ ការអប់រំដែលមានគុណភាពខ្ពស់ និងប្រព័ន្ធថែទាំសុខភាពប្រកបដោយប្រសិទ្ធភាព ហើយទ្រង់ក៏ បានសម្តែងក្តីសង្ឃឹមថាកិច្ចខិតខំប្រឹងប្រែងទាំងនេះនឹងបន្តរហូតដល់ប្រជាជនសិង្ហបុរីទាំងអស់អាចទទួលបានអត្ថប្រយោជន៍។