សម្តេចប៉ាប៖ បុណ្យចម្លងជាកម្មសិទ្ធិរបស់ព្រះគ្រីស្ត មិនមែនជាប្រតិទិនរបស់យើងទេ

នៅពេលដែលគ្រីស្តបរិស័ទកំពុងតែត្រៀម រៀបចំពិធីបុណ្យ ចម្លង នៅឆ្នាំ ២០២៥ខាងមុខ សម្តេចប៉ាប បានរំលឹកថា ការប្រារព្ធពិធីបុណ្យនេះ ជាកម្មសិទ្ធិរបស់ព្រះគ្រីស្ត មិនមែនសម្រាប់ប្រតិទិន ឬផែនការរបស់យើងទេ។

វ៉ាទីកង់ញូវបានរាយការណ៍ថា សម្តេចប៉ាបហ្រ្វង់ស៊ីស្កូបានបញ្ជាក់បែបនេះនៅពេលដែលទ្រង់ បានជួប ជាមួយអ្នកតំណាងនៃគំនិតផ្តួចផ្តើមរៀបចំបុណ្យចម្លងរួមឆ្នាំ២០២៥កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅនេះ។

តាមការគម្រោងទុកក្រុមបណ្ឌិតខាងកម្មវិធីរបស់ព្រះសហគមន៍កាតូលិក និង គ្រីស្តសាសនាមួយចំនួន គឺគ្រោងនឹងរួមគ្នារៀបចំបុណ្យចម្លងនៅក្នុងពេលតែមួយនាឆ្នាំ២០២៥ ដែលព្រះសហគមន៍កាតូលិក កំណត់ថា ជាឆ្នាំនៃអំណរសប្បាយ។

នាឱកសនោះសម្តេចប៉ាបបានលើកទឹកចិត្តដល់ក្រុមការងារនៃគំនិតផ្តួចផ្តើម ដោយមានបន្ទូល កត់សម្គាល់ថា ទ្រង់ត្រូវបានគេស្នើសុំជាច្រើនដង ដើម្បីស្វែងរកដំណោះស្រាយចំពោះបញ្ហានៃកាលបរិច្ឆេទជាច្រើនសម្រាប់បុណ្យ បុណ្យចម្លង។

សម្តេចប៉ាប​បាន​មាន​ប្រសាសន៍​ថា “ទូលបង្គំជាខ្ញុំ​លើក​ទឹក​ចិត្ត​អ្នក​ដែល​ប្ដេជ្ញា​ចិត្ត​ក្នុង​ដំណើរ​នេះ​ឲ្យ​មាន​ការ​តស៊ូ ហើយ​ព្យាយាម​គ្រប់​យ៉ាង​ក្នុង​ការ​ស្វែង​រក​កិច្ច​ព្រម​ព្រៀង​រួម ដោយ​ជៀស​វាង​នូវ​អ្វី​ដែល​អាច​នាំ​ឲ្យ​មាន​ការ​បែក​បាក់​បន្ថែម​ទៀត​ក្នុង​ចំណោម​បង​ប្អូន​របស់​យើង”។

បន្ទាប់មកសម្តេចប៉ាបបានចង្អុលបង្ហាញថាបុណ្យចម្លងមិនកើតឡើងដោយការផ្តួចផ្តើមរបស់យើងទេហើយមិនត្រូវបានភ្ជាប់ទៅប្រតិទិនណាមួយឡើយ។

ទ្រង់​បាន​មាន​ប្រសាសន៍​ថា​ «បុណ្យ​ចម្លង​កើត​ឡើង​ដោយ​សារ​ព្រះជាម្ចាស់ ស្រឡាញ់​លោកីយ៍​ដូច្នេះហើយ ​បាន​ជា​ទ្រង់​បាន​ប្រទាន​ព្រះរាជបុត្រា​តែ​មួយ​របស់​ទ្រង់ ដើម្បី​ឲ្យ​អ្នក​ណា​ដែល​ជឿ​លើ​ទ្រង់​មិន​ត្រូវ​វិនាស​ឡើយ គឺ​មាន​ជីវិត​អស់កល្ប​ជានិច្ច។

សម្តេច​ប៉ាប បាន​ដាស់តឿន​គ្រីស្តបរិស័ទ​កុំ​ឲ្យ​បិទ​ខ្លួន​យើង​ក្នុង​ផែនការ គំនិត និងប្រតិទិន តែត្រូវ​ឈ្វេងយល់អំពីអត្ថន័យ​ពិតប្រាកដ៕

Daily Program

Livesteam thumbnail