សម្តេចប៉ាប៖ ជំនឿអាចរំដោះយើងពីការគិតអ្វីៗដែលលំបាកគ្រប់យ៉ាង

វ៉ាទីកង់ញូវបានរាយការណ៍ថា នៅក្នុងឱកាសអប់រំជំនឿប្រចាំសប្តាហ៍ទី២នៃខែតុលា ឆ្នាំ២០២៤ សម្តេចប៉ាប ហ្វ្រង់ស៊ីស្កូ បានមានបន្ទូលថា ជំនឿគឺជាមូលដ្ឋាននៃគំនិតដែលអាចរំដោះយើងពីការគិតអ្វីដែលលំបាកៗគ្រប់យ៉ាង ។

ព្រះវបិតាបានមានបន្ទូលថា ព្រះវិញ្ញាណបរិសុទ្ធប្រទានជីវិតអស់កល្បជានិច្ចដល់យើង ហើយបន្ថែមថាការរក្សាជំនឿនៅក្នុងចិត្តនិងខិតខំអធិដ្ឋានដ៏ខ្ជាប់ខ្ជួន អាចរំដោះយើងពីភាពភ័យរន្ធត់នៃការគិតថាអ្វីៗទាំងអ​ស់​ដែលលំបាកនៅក្នុងការគិតមិនចេញ ។

សម្តេចប៉ាបបានមានបន្ទូលបញ្ជាក់ថា ៖ «ជំនឿរំដោះយើងពីភាពភ័យរន្ធត់ទាំងឡាយ រួមទាំការរងទុក្ខ និងភាពអយុត្តិធម៌ដែលកំពុងកើតមាននៅលើផែនដី»។

សម្តេចប៉ាបបានមានបន្ទូលថា ព្រះវិញ្ញាណបរិសុទ្ធគង់នៅក្នុងខ្លួនយើង ហើយទ្រង់គង់នៅជាមួយនឹងយើងនៅពេលដែលយើងមានទុក្ខលំបាកផ្សេងៗ  

សម្តេចប៉ាបបានមានបន្ទូលបន្ថែមថា ព្រះវិញ្ញាណបរិសុទ្ធអាចជំរុញនិងបណ្តាលឲ្យយើងមានសេចក្តីក្លាហាន ដើម្បីជំរុញការផ្សះផ្សា និងទំនាក់ទំនងក្នុងចំណោមយើងទាំងអស់គ្នា។ ព្រះវិញ្ញាណបរិសុទ្ធផ្តល់ឱ្យយើងនូវចំណែកនៅក្នុង ជីវិតផ្ទាល់ខ្លួនរបស់ព្រះគ្រីស្ទ និងជ័យជំនះលើអំពើបាប និងសេចក្តីស្លាប់។

ក្នុងបរិបទនេះ សម្តេចប៉ាបបានមានបន្ទូលសង្កត់ធ្ងន់ថា ព្រះវិញ្ញាណបរិសុទ្ធពិតជាព្រះ និងជាជីវិតដែលព្រះគ្រិស្ត បានប្រទានមកយើងអស់កល្បជានិច្ច។ ហើយក៏អាចធ្វើឲ្យយើងមាន សន្តិភាពនៅក្នុងចិត្ត ដោយដឹងថាមានអ្វីៗជាច្រើនទៀតដែលកើតឡើងលើសពីទុក្ខវេទនានៃជីវិត និងពិភពលោកដែលយើងកំពុងតែប្រឈមនៅពេលនេះ៕

Daily Program

Livesteam thumbnail