សម្តេចប៉ាបអធិស្ឋាន និងចូលរួមរំលែកទុក្ខដល់ជនរងគ្រោះឧបទ្ទវហេតុរថភ្លើងនៅអេស្ប៉ាញ

សម្តេចប៉ាបឡេអូទី១៤បានអធិស្ឋានជូនជនរងគ្រោះ និងបានផ្ញើសារការចូលរួមរំលែកទុក្ខចំពោះក្រុមគ្រួសារអ្នករងផលប៉ះពាល់ដោយរថភ្លើងបុកគ្នានៅភាគខាងត្បូងប្រទេសអេស្ប៉ាញកាលពីថ្ងៃអាទិត្យ ទី១៨ ខែមករា ឆ្នាំ២០២៦ ដែលបណ្តាលឱ្យមានមនុស្សស្លាប់យ៉ាងហោចណាស់ ៣៩នាក់ និងរបួសរាប់សិបនាក់។ នេះបើតាមសេចក្តីរាយការណ៍របស់វ៉ាទីកង់ញូវ ។

នៅក្នុងទូរលេខមួយដែលចេញផ្សាយនៅថ្ងៃទី១៩ ខែមករា ដែលសរសេរជាភាសាអេស្ប៉ាញ លោកកាឌីណាល់ ព្យែត្រូ ផារ៉ូលីន នាយករដ្ឋមន្រ្តីនៃសន្តអាសនៈនៅក្នុងនាម សម្តេចប៉ាបឡេអូ បានថ្លែងនូវសារនិងការលួងលោម ការព្រួយបារម្ភយ៉ាងជ្រាលជ្រៅ និងជូនពរអ្នករបួសឲ្យឆាប់ជាសះស្បើយ ហើយបានសោកសៅយ៉ាងខ្លាំងនៅពេលទទួលបានព័ត៌មានដ៏រន្ធត់នៃគ្រោះថ្នាក់នេះ។

សម្តេចប៉ាបឡេអូក៏បានលើកទឹកចិត្ត ជូនដល់ក្រុមជួយសង្គ្រោះឱ្យតស៊ូខិតខំប្រឹងប្រែងសង្គ្រោះ អ្នករងគ្រោះនៅក្នុងហេតុការណ៍នេះ និងបានចែករំលែកការអធិដ្ឋានជូនចំពោះជនរងគ្រោះទាំងអស់ ។ 

អាជ្ញាធរអេស្ប៉ាញបាននិយាយថា យ៉ាងហោចណាស់មានមនុស្ស ៣៩ នាក់បានស្លាប់ ប៉ុន្តែចំនួននេះមិនទាន់ត្រូវបានបញ្ជាក់នៅឡើយទេ ខណៈមនុស្ស ១២២ នាក់ នៅក្នុងស្ថានភាពសង្គ្រោះបន្ទាន់ និង ៤៨ នាក់ផ្សេងទៀតកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យនៅឡើយ៕

Daily Program

Livesteam thumbnail