សម្តេចប៉ាបអធិស្ឋានដល់អ្នករងគ្រោះអគ្គីភ័យនៅឡូសអេនជឺឡេស
សម្តេចប៉ាបហ្រ្វង់ស៊ីស្កូបានផ្ញើសារទូរលេខរំលែកទុក្ខនិងចូលរួមសោកស្តាយចំពោះគ្រោះមហន្តរាយដោយគ្រោះអគ្គីភ័យ ដែលបានបង្កផលប៉ះពាល់មនុស្សរាប់ពាន់នាក់។
វ៉ាទីកង់ញូវបានរាយការណ៍ថា សម្តេចប៉ាបបានអធិដ្ឋានជូនដល់អស់ជនរងគ្រោះដែលបានបាត់បង់ជីវិតនិងរងគ្រោះដោយគ្រោះអគ្គីភ័យ នៅឡូសអេនជឺឡេស នៃរដ្ឋកាលីហ្វ័រញ៉ា ជាកន្លែងដែលភ្លើងឆេះព្រៃបានឆាបឆេះយ៉ាងសន្ធោសន្ធៅ។
គ្រោះអគ្គីភ័យនេះបានសម្លាប់ជីវិតមនុស្សយ៉ាងហោចណាស់១៦ នាក់ ខណៈដែលក្រុមពន្លត់អគ្គីភ័យបានប្រយុទ្ធដើម្បីកាត់បន្ថយការរីករាលដាលនៃអណ្តាតភ្លើង មុនពេលមានខ្យល់បក់ខ្លាំងត្រឡប់មកវិញ ដែលអាចរុញអណ្តាតភ្លើងឲ្យរីករាលដាលទៅកាន់ទីតាំងសំខាន់ៗមួយចំនួននៅក្នុងទីក្រុង៕