សម្តេចប៉ាបឡេអូ ៖ យន្តហោះគួរតែជាយាននាំមកនូវសន្តិភាព មិនមែនសង្គ្រាម
សម្តេចប៉ាបឡេអូទី១៤ បានមានបន្ទូលនៅពេលជួប ជាមួយគណៈប្រតិភូ មកពី ក្រុមហ៊ុន ITA Airways ដែលជាក្រុមហ៊ុនអាកាសចរណ៍ជាតិអ៊ីតាលី និងក្រុមហ៊ុន Lufthansa Group។
នាឱកាសនោះ សម្តេចប៉ាបឡេអូបានមានបន្ទូល ថា ITA Airways បានជួយឱ្យដំណើរទស្សនកិច្ចរបស់ទ្រង់ នៅបរទេសពោរពេញដោយ បរិយាកាសជាគ្រួសារស្ទើរតែទាំងស្រុង ហើយជំនួបនេះផ្តល់ឱកាសឲ្យទ្រង់បង្ហាញពីការកោតសរសើរ និងការដឹងគុណផ្ទាល់ខ្លួនចំពោះសេវាកម្មដ៏ពិសេស ហើយលើកឡើងថានេះគឺជាយានកសាង ស្ពាននៃការសន្ទនា ការជួបគ្នា និងភាតរភាព។
ទោះជាយ៉ាងណានាឱកាសនោះតាមរយៈវាទីកង់ញូវ សម្តេចប៉ាបឡេអូបានកត់សម្គាល់ថា យន្តហោះត្រូវបានប្រើប្រាស់ជាញឹកញាប់ក្នុង សង្គ្រាមដើម្បីនាំមកនូវការបំផ្លិចបំផ្លាញ និងការភ័យខ្លាច។
សម្តេចប៉ាបបានមានបន្ទូល ថា យន្តហោះគួរតែជាយានដឹកជញ្ជូនសន្តិភាពជានិច្ច មិនមែនជាអ្នកដឹកជញ្ជូនសង្គ្រាមទេ។
សម្តេចប៉ាបឡេអូ បានរំលឹកពីការទម្លាក់គ្រាប់បែកតាមអាកាសកាលពីសង្គ្រាមលោកលើកទី២ និងជម្លោះផ្សេងៗទៀត ដែលនៅតែបន្តរហូតមកដល់សព្វថ្ងៃ។
សម្តេចប៉ាបឡេអូមានបន្ទូលថា ឆ្លងតាមគ្រោះមហន្តរាយដែលបានកើតមានកន្លងមក ការវាយប្រហារដោយការទម្លាប់គ្រាប់បែកតាមអាកាសគួរតែត្រូវបានហាមឃាត់ជារៀងរហូត ហើយរាល់ ការអភិវឌ្ឍបច្ចេកវិទ្យា ដែលវិជ្ជមានបែបនេះ កំពុងបម្រើសង្គ្រាម។ នេះមិនមែនជាវឌ្ឍនភាពទេ វាគឺជាការដើរថយក្រោយ៕