សម្តេចប៉ាបឡេអូ ណែនាំក្រុមសាសនទូតសាឡេស៊ានឲ្យបន្តបេសកម្មដ៏ប្រពៃបន្ត

បន្ទាប់យាងដឹកនាំកម្មវិធីថ្វាយអភិបូជា នៅវិហារ បាស៊ីលីការព្រះបេះដូងដ៏និមលរបស់ព្រះយេស៊ូ ក្នុងសង្កាត់១ក្នុងទីក្រុងរ៉ូម សម្តេចប៉ាប ឡេអូទី១៤ បានយាងជួបជាមួយសមាជិកនៃក្រុមសាសនាទូតសាឡេស៊ាន ដែលបង្កើតឡើងដោយសន្ត យ៉ូហាន បូស្កូ ( Saint John Bosco) កាលពីថ្ងៃទី២២ ខែកុម្ភៈ។

វ៉ាទីកង់ញូវបានរាយការណ៍ថា នាឱកាសនោះសម្តេចប៉ាបឡេអូ បានសម្តែងការកោតសរសើរចំពោះបេសកម្មរបស់ក្រុមសាសនាទូតនេះ ជាពិសេសគឺអ្វីដែលក្រុមនេះបានបម្រើនិងផ្តល់ដល់យុវជនក្រីក្រនិងនៅក្នុងតំបន់សង្រ្គាម។  

សម្តេចប៉ាបឡេអូបានមានបន្ទូលដោយត្រង់ថា កាលនៅជាយុវជនទ្រង់ក៏ចាប់អារម្មណ៍នឹងក្រុមសាសនទូតសាឡេស៊ានដែរ មុនពេលសម្រេចចិត្តចូលក្រុមសន្តអូហ្គូស្តាំង។

សម្តេចប៉ាបឡេអូបានមានបន្ទូលថា វត្តមាន និង សកម្មភាពដែលក្រុមសាសនទូតនេះបានធ្វើគឺដូចគ្នានឹងបំណងរបស់ព្រះយេស៊ូដែលទ្រង់តែងតែចង់បានជានិច្ច៕

Daily Program

Livesteam thumbnail