សម្តេចប៉ាបឡេអូលើកទឹកចិត្តឲ្យគ្រីស្តបរិស័ទ ពង្រឹងការអធិស្ឋាននិងបង្កើនសាមគ្គីភាព
វ៉ាទីកង់ញូវបានរាយការណ៍ថា នៅពេលមានបន្ទូលទៅកាន់គ្រីស្តបរិស័ទដែលប្រមូលម្តុំគ្នានៅទីលានសន្តសិលាកាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៦ សម្តេចប៉ាបឡេអូទី១៤ បានមានបន្ទូលលើកទឹកចិត្តឲ្យគ្រីស្តបរិស័ទរិះគិតនិងបង្កើតសាមគ្គីភាពរវាងគ្នានិងគ្នា ។
សម្តេចប៉ាបឡេអូ បានរំលឹកឡើងវិញអំពីប្រភពដើមនៃសប្តាហ៍នៃការអធិស្ឋានសម្រាប់ឯកភាពគ្រីស្តបរិស័ទ ដែលចាប់ផ្តើមនៅថ្ងៃនេះ និងមានអាយុកាល២សតវត្សមកហើយ។
សម្តេចប៉ាបឡេអូបានកត់សម្គាល់ថា គំនិតផ្តួចផ្តើមនេះ ត្រូវបាន លើកទឹកចិត្តយ៉ាងខ្លាំង ដោយសម្តេចប៉ាបឡេអូទី ១៣ ហើយកាលពីមួយរយឆ្នាំមុន ត្រូវបានពង្រឹងជាលើកដំបូងដោយការផ្ដល់យោបល់ក្នុងសមាជមួយដែលជំរុញឲ្យមានការអធិស្ឋានសម្រាប់ឯកភាពរបស់គ្រីស្តបរិស័ទ។
សម្តេចប៉ាបឡេអូទី១៤ បានមានបន្ទូលថា ខ្ញុំព្រះករុណាសូមអញ្ជើញគ្រីស្តបរិស័ទរបស់ព្រះសហគមន៍កាតូលិកទាំងអស់ ឱ្យពង្រឹងការអធិស្ឋានជាពិសេសក្នុងអំឡុងពេលនេះដើម្បីសាមគ្គីភាពពេញលេញ រវាងគ្រីស្តបរិស័ទទាំងអស់។
សម្តេចប៉ាបបានមានបន្ទូលបន្ថែមថា ការអំពាវនាវឱ្យមានការរួបរួមនេះនឹងអមជាមួយការសញ្ជឹងគិតពេញមួយសប្តាហ៍ ដែលនឹងបញ្ចប់នៅថ្ងៃអាទិត្យ ទី២៥ ខែមករា៕