សម្តេចប៉ាបឡេអូ៖ សាសនាអាចរួមរស់ជាមួយគ្នាហើយក៏អាចលើកកម្ពស់សន្តិភាពរួមគ្នាបានដែរ

សម្តេចប៉ាបឡេអូទី១៤បានមានបន្ទូលថា សាសនានានាគឺពិតជាអាចរួមរស់ជាមួយគ្នាប្រកបដោយភាតរភាព ហើយក៏អាចធ្វើការជាមួយគ្នាដើម្បីសន្តិភាពនៅលើពិភពលោកបានផងដែរ​។​

វ៉ាទីកង់ញូវបានរាយការណ៍ថា នេះជាបន្ទូលរបស់សម្តេចប៉ាបឡេអូនៅពេលដែលទ្រង់យាងទទួលគណប្រតិភូនៃកម្មវិធីសារគមនាគមរវាងគ្រីស្តសាសនានិងមូស្លីមដែលមក ពីទ្វីបអាហ្រ្វិក កាលពីថ្ងៃទី ២៥ ខែមីនា ។​

នាឱកាសនោះ សម្តេចប៉ាបឡេអូបានសរសើរការងាររបស់កម្មវិធីសម្រាប់ទំនាក់ទំនងគ្រីស្តសាសនា-មូស្លីមនៅអាហ្វ្រិក ដើម្បីលើកកម្ពស់ភាតរភាពរវាងគ្រីស្តសាសនា និងមូស្លីម ដោយមានបន្ទូល ថា អ្វីដែលពួកគេបានធ្វើជាសក្ខីភាពរួមរបស់ពួកគេ នៅក្នុងពិភពលោកដែលត្រូវបានសម្គាល់កាន់តែខ្លាំងឡើងដោយសាសនាជ្រុលនិយម និងត្រូវបានហែកហួរដោយសង្គ្រាម និងការបែកបាក់ បង្ហាញពីរបៀបដែលសាសនាអាចរស់នៅ និងធ្វើការជាមួយគ្នាដើម្បីលើកកម្ពស់សន្តិភាព និងផលប្រយោជន៍រួម។

សម្តេចប៉ាបឡេអូបានមានបន្ទូលថា នៅក្នុងពិភពលោកដែលត្រូវបានសម្គាល់កាន់តែខ្លាំងឡើងដោយទស្សនៈសាសនាជ្រុលនិយម ការបែកបាក់ និងជម្លោះ បង្ហាញពីភាពចាំបាច់ដែលអាចធ្វើទៅបានក្នុងការរស់នៅ និងធ្វើការជាមួយគ្នាក្នុងសន្តិភាព និងភាពសុខដុមរមនា ទោះបីជាមានភាពខុសគ្នាខាងវប្បធម៌ និងសាសនាក៏ដោយ"៕

Daily Program

Livesteam thumbnail