សម្តេចប៉ាបឡេអូ៖ បច្ចេកវិទ្យាត្រូវតែបម្រើមនុស្ស មិនមែនជំនួសមនុស្សឡើយ

នៅក្នុងសាររបស់ទ្រង់សម្រាប់ទិវាទំនាក់ទំនងសង្គមពិភពលោកលើកទី ៦០ សម្តេចប៉ាបឡេអូ ទី១៤ បានគូសបញ្ជាក់ពីសារៈសំខាន់នៃការធានាថា នវានុវត្តន៍បច្ចេកវិទ្យា ជាពិសេសបញ្ញាសិប្បនិម្មិត បម្រើមនុស្សជាជាងជំនួស ឬបន្ថយសេចក្តីថ្លៃថ្នូររបស់មនុស្ស។ នេះបើតាមវ៉ាទីកង់ញូវ។

សម្តេចប៉ាបឡេអូបានមានបន្ទូលផ្តោតលើទំនាក់ទំនងឌីជីថល និងបញ្ញាសិប្បនិម្មិត ដោយគូសបញ្ជាក់ពីតម្រូវការក្នុងការការពារសេចក្តីថ្លៃថ្នូររបស់មនុស្សនៅក្នុងយុគសម័យដែលកាន់យកចិត្តទុកដាក់សំខាន់នៅលើកម្មវិធីនវានុវត្តន៍បច្ចេកវិទ្យា។

សម្តេចប៉ាបឡេអូព្រមាននិងលើកទឹកចិត្តឲ្យគ្រីស្តបរិស័ទយកចិត្តទុកដាក់លើការអភិវឌ្ឈន៍បច្ចេកវិទ្យាឌីជីថល ជាពិសេសប្រព័ន្ធបញ្ញាសិប្បនិម្មិតដែលមានសមត្ថភាពក្លែងធ្វើសំឡេង មុខ និងអារម្មណ៍ ដែលសុទ្ធតែបញ្ហាប្រឈមនឹងការផ្លាស់ប្តូរវិមាត្រសំខាន់ៗនៃការទំនាក់ទំនងរបស់មនុស្ស។

សម្តេចប៉ាប សង្កត់ធ្ងន់ថា បញ្ហាប្រឈមនេះមិនមែនជាបច្ចេកវិទ្យាចម្បងនោះទេ ប៉ុន្តែជានរវិទ្យា ហើយ វាជាបញ្ហានៃការការពារអត្តសញ្ញាណមនុស្ស និងទំនាក់ទំនងពិតប្រាកដ៕

Daily Program

Livesteam thumbnail