សម្តេចប៉ាបឡេអូយាងជួបជាមួយថ្នាក់ដឹកនាំវិស័យ​ថាមពលធំៗក្នុងពិភពលោក

វ៉ាទីកង់ញូវបានរាយការណ៍ថា សម្តេចប៉ាបឡេអូទី១៤ កាលពីចុងសប្តាហ៍មុន បានជួបសាវនាការនិងពិភាក្សជាមួយនឹង ក្រុមមេដឹកនាំអាជីវកម្មលើវិស័យថាមពល និងរ៉ែសំខាន់ៗដែលកំពុងប្រតិបត្តិការនៅអាមេរិកឡាទីន និងតំបន់ការ៉ាប៊ីន។

នៅក្នុងជំនួបនោះសម្តេចប៉ាបឡេអូបានមានបន្ទូល ផ្តោតសំខាន់លើតម្រូវការនៃការអភិវឌ្ឈន៍ ប៉ុន្តែទ្រង់លើកទឹកចិត្តពួកគេឲ្យនាំគ្នារិះគីតលើភាពចាំបាច់ដែលត្រូវតែការពារនិងអភិរក្សធនធានដែលជានិរន្តភាពនៃបរិស្ថានភពផែនដី ដែលជាជម្រកសម្រាប់ជីវិតរបស់យើងទាំងអស់គ្នា។

ប្រភពដដែលបានបន្តថា នេះគឺជាជំនួបសម្តេចប៉ាបលើកទី១២ហើយ ក្រោយពេលដែលផ្តួចផ្តើមឡើងដោយសម្តេចប៉ាបហ្រ្វង់ស៊ីស្កូ ដើម្បីលើកទឹកចិត្តឲ្យអ្នកដែលនៅក្នុងវិស័យនេះរិះគន់និងថ្លឹងថ្លែងរវាង ផលប្រយោជន៍និងការអភិរក្ស ដើម្បីការអភិវឌ្ឈន៍ប្រកបដោយនិរន្តរភាព សម្រាប់មនុស្សជាតិជារួម ។

កម្មវិធីជំនួបនេះ គឺបានរៀបចំរវាងសម្តេចប៉ាបនិងមនុស្សជាច្រើនក្រុម ដោយរួមមានក្រុមលោកបូជាចារ្យនិងអភិបាល ក្រុមអ្នកអប់រំ ក្រុមសហជីព ជាដើម។ល។

នៅក្នុងកិច្ចប្រជុំនេះ ក្រុមមេដឹកនាំអាជីវកម្មថាមពលទាំងនោះបានចែករំលែកទស្សនៈរបស់ពួកគេលើការគំរាមកំហែង និងឱកាសដែលវិស័យនេះកំពុងប្រឈមមុខនៅអាមេរិកឡាទីន និងការ៉ាប៊ីន និងដើម្បីឈ្វេងយល់រួមគ្នាអំពីអ្វីដែលត្រូវរំពឹងទុក លើកកម្ពស់ និងសេចក្តីសង្ឃឹម៕

Daily Program

Livesteam thumbnail