សម្តេចប៉ាបឡេអូមានបន្ទូលថា សង្គមត្រូវតែគាំទ្រនិងវិនិយោគលើយុវជន
ក្នុងជំនួបជាមួយសមាជិកនៃមូលនិធិ អូស៊ីលៀ (Ausilia )នៅបុរីវ៉ាទីកង់កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ សម្តេចប៉ាបឡេអូ ទី១៤ បានបញ្ជាក់ជាថ្មីអំពីតម្រូវការក្នុងការជួយយុវជនឱ្យក្លាយជា តួឯកនៃអនាគតរបស់ពួកគេ។
សម្តេចប៉ាបឡេអូបានមានបន្ទូលថា នៅក្នុងគ្រានៃភាពមិនប្រាកដប្រជាបែបនេះ ការគាំទ្រ និងការវិនិយោគលើយុវជនគឺមានសារៈសំខាន់ណាស់។
សម្តេចប៉ាបឡេអូបានសង្កត់ធ្ងន់ថា ការវិនិយោគមិនមែនលើវត្ថុទេ ប៉ុន្តែលើមនុស្ស លើសមត្ថភាព និងជំនាញរបស់ពួកគេ គឺជាចំណុចខ្លាំងដ៏សំខាន់នៃការងាររបស់សង្គម។
សម្តេចប៉ាបឡេអូបានមានបន្ទូលបន្តថា យុវជនគួរតែក្លាយជាតួឯកនៃអនាគតរបស់ពួកគេផ្ទាល់ដោយមិនត្រូវបានចាត់ទុកពួកគេថា ជាឧបករណ៍មុខងារសម្រាប់ក្រុមហ៊ុន ឬជាកង់នៃភាពជោគជ័យផ្នែកពាណិជ្ជកម្មនោះទេ។
មូលនិធិនេះត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១៣ ជាអង្គការមិនស្វែងរកប្រាក់ចំណេញ ហើយឥឡូវនេះជាអង្គភាពសប្បុរសធម៌ ផ្តោតជាចម្បងលើការគាំទ្រយុវជន ការអប់រំ អាហារូបករណ៍ និងគម្រោងអភិវឌ្ឍន៍សង្គម៕