សម្តេចប៉ាបឡេអូប្រាប់ព្រះសហគមន៍ថា កុំបំភ្លេចជនរងគ្រោះដោយការបៀបបៀននិងរំលោភបំពាន
សម្តេចប៉ាបឡេអូទី១៤ បានប្រាប់ទៅគ្រីស្តបរិស័ទតាមរយៈសុន្ទកថានៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាភិបាលកាឌីណាល់ដែលមានអ្នកចូលរួម១៧០រូបថា សូមកុំបំភ្លេចជនរងគ្រោះដោយការបៀតបៀននិងការរំលោភបំពាននានា ។
តាមរយៈសុន្ទរកថា វ៉ាទីកង់ញូវបានដកស្រង់បន្ទូលនៅក្នុងកិច្ចប្រជុំដ៏សំខាន់នេះរបស់សម្តេចប៉ាបឡេអូថា ការខកខានមិនបានស្វាគមន៍ជនរងគ្រោះដោយសារការរំលោភបំពានគឺជារឿងអាស្រូវមួយ ។
ប្រភពដដែលបានបន្តថា បញ្ហានេះមិនមែនជារបៀបវារៈនៅក្នុងការពិភាក្សានេះទេ ប៉ុន្តែសម្តេចប៉ាបឡេអូបានឆ្លៀតផ្តាំផ្ញើលោកកាឌីណាល់ឲ្យយកចិត្តទុកដាក់លើកិច្ចការនេះ ហើយសង្កត់ធ្ងន់ថា វិបត្តិរំលោភបំពានផ្លូវភេទនេះ ជារបួសដ៏ពិតប្រាកដនៅក្នុងសង្គម៕