សម្តេចប៉ាបឡេអូបញ្ចប់កម្មវិធីសំណាក់ធម៌ ដោយ​មាន​អធិដ្ឋាន​ និង​ការរិះគិត

កាលពីចុងសប្តាហ៍មុន សម្តេចប៉ាបឡេអូទី១៤ បានបញ្ចប់កម្មវិធីសំណាក​ធម៌​ពិសេសសម្រាប់រដូវ​អប់រំ​ពិសេស​ជាមួយនឹងការអធិស្ឋាន និងការរិះគិតអំពីការបន្តប្រកាសដំណឹងល្អទៅកាន់ពិភពលោក។

ពិធីនេះទ្រង់បានរៀបចំចូលរួមជាមួយនឹងសមាជិកនៃក្រុមការងារប្រកាសដំណឹងល្អ និង ក្រុមលោកកាឌីណាល់នៅទីក្រុងរ៉ូម ជាមួយនិងគ្រីស្តបរិស័ទជាច្រើននាក់។

វ៉ាទីកង់ញូវបានរាយការណ៍ថា សម្តេចប៉ាបឡេអូបានពិពណ៌នាអំពីថ្ងៃ នោះថាជា បទពិសោធខាងវិញ្ញាណដ៏ជ្រាលជ្រៅ ដែលគ្រីស្តបរិស័ទនិងអ្នកចូលរួមទាំងអស់រិះគិតអំពីច្បាប់និងក្បួនខ្នាតនៃព្រះសហគមន៍កាតូលិក ដោយចាប់ផ្តើមជាមួយការធ្វើសមាធិ ហើយរិះគិតពីពិភពលោកនៅក្នុងបរិបទនាពេលបច្ចុប្បន្ននេះ ជាមួយនឹងស្មារតីនៃការរួបរួម។

សម្តេចប៉ាបឡេអូបានបន្ទូលបន្ថែមថា ការជួបជុំគ្នាក្នុងធ្វើការ អធិដ្ឋាន គឺជា “ពេលវេលាដ៏សំខាន់បំផុតមួយនៅក្នុងជីវិតរបស់យើងវា ជាពេលវេលាដើម្បីឆ្លុះបញ្ចាំងពីសំណួរសំខាន់ៗសម្រាប់ជីវិតផ្ទាល់ខ្លួន និងសម្រាប់ព្រះសហគមន៍៕

Daily Program

Livesteam thumbnail