សម្តេចប៉ាបឡេអូនឹងយាងបិទឆ្នាំព្រះមហាករុណាទិគុណ នៅសប្តាហ៍ក្រោយ
ទីភ្នាក់ងារព័ត៌មានកាតូលិក បានរាយការណ៍ថា តាមការគ្រោងទុក វ៉ាទីកង់នឹងប្រារព្ធពិសីបិទកម្មវិធីឆ្នាំព្រះមហាករុណាទិគុណនៅថ្ងៃទី ០៦ ខែមករា ឆ្នាំ២០២៦។
ប្រភពដដែលបានឲ្យដឹងថា នៅថ្ងៃនោះ សម្តេប៉ាបឡេអូទី១៤ នឹងយាងធ្វើជាអធិបតីហើយទ្រង់ក៏នឹងយាងដឹកនាំកម្មវិធីថ្វាយអភិបូជានិងដឹកនាំកម្មវិធីបុណ្យលើកតម្កើងព្រះយេស៊ូជាព្រះមហាក្សត្រ ហើយនិងយាងបិទទ្វារដ៏វិសុទ្ធនៅបាស៊ីលីកាព្រះវិហារសិលាផងដែរ។
គួររំលឹកថា កម្មវិធីឆ្នាំព្រះមហាករុណាទិគុណនេះ ត្រូវបានផ្តួចផ្តើមឡើងដោយសម្តេចប៉ាបហ្រ្វង់ស៊ីស្កូ តាំងពី បានចាប់ផ្តើមនៅថ្ងៃទី២៤ខែធ្នូ ឆ្នាំ ២០២៤មកនោះ៕