សម្តេចប៉ាបឡេអូទី១៤ អធិស្ឋានសម្រាប់ប្រជាជនហ្វីលីពីនដែលរងផលប៉ះពាល់ដោយការរញ្ជួយដីធ្ងន់ធ្ងរ
សម្តេចប៉ាបឡេអូទី១៤ បានអធិស្ឋានសម្រាប់មនុស្សរាប់សិបនាក់ដែលបានស្លាប់នៅក្នុងគ្រោះរញ្ជួយដីកម្រិត ៧,៨ រ៉ិចទ័រ បានវាយប្រហារឆ្នេរសមុទ្រហ្វីលីពីននៅថ្ងៃទី ៨ ខែមិថុនា ដែលបង្កឱ្យមានការព្រមានអំពីរលកយក្សស៊ូណាមិនៅប្រទេសជាច្រើន។
មានបន្ទូលនៅក្នុងពិធីអធិស្ឋាន កាលពីថ្ងៃអាទិត្យ សម្តេចប៉ាបឡេអូ ទី១៤ បានសម្តែងការសោកស្ដាយចំពោះមនុស្ស ៣៧ នាក់ដែលបានស្លាប់នៅក្នុងការរញ្ជួយដី និងផលវិបាករបស់វា។
សម្តេចប៉ាបឡេអូបានស្នើសុំឱ្យគ្រិស្តបរិស័ទគ្រប់គ្នាអធិស្ឋានសម្រាប់ជនរងគ្រោះ និងក្រុមគ្រួសាររបស់ពួកគេ។
សម្តេចប៉ាបឡេអូបានមានបន្ទូល ថា “ខ្ញុំសូមរក្សាទំនាក់ទំនងយ៉ាងជិតជិតស្និទជាមួយប្រជាជនហ្វីលីពីន ដែលត្រូវបានវាយប្រហារដោយរញ្ជួយដីយ៉ាងធ្ងន់ កាលពីប៉ុន្មានថ្ងៃមុន”។
សម្តេចប៉ាបឡេអូទី១៤បានមានបន្ទូលបន្ថែមថា “ទូលបង្គំខ្ញុំអធិស្ឋានសម្រាប់អ្នកស្លាប់ និងក្រុមគ្រួសាររបស់ពួកគេ សម្រាប់អ្នករងរបួស និងសម្រាប់អ្នកទាំងអស់ដែលកំពុងរងទុក្ខដោយសារគ្រោះមហន្តរាយនេះ”។
គ្រោះរញ្ជួយដីនេះ បានកំពុងតែបន្តផ្តល់នូវផលវិបាកជាច្រើនសម្រាប់ប្រជាជនជាច្រើននៅហ្វីលីពីនដោយតាមសេចក្តីរាយការណ៍សូម្បីតែព្រះវិហារនិងទីសក្ការៈមួយចំនួននៅក្នុងប្រទេសនេះ ក៏កំពុងតែរងការបំផ្លាញផងដែរ៕