សម្តេចប៉ាបឡេអូទី១៤ លើកឡើងពីអំពើហិង្សា និង ការពារអធិបតេយ្យភាពនៅវេណេស៊ុយអេឡា
វ៉ាទីកងញូវបានរាយការណ៍ថា សម្តេចប៉ាបឡេអូទី១៤ ព្រួយបារម្ភខ្លាំងចំពោះការវិវត្តថ្មីៗនៅក្នុងប្រទេសវេណេស៊ុយអេឡា បន្ទាប់ពីកងកម្លាំងសហរដ្ឋអាមេរិកបានចាប់ខ្លួនលោក នីកូឡាស ម៉ាឌូរ៉ូ (Nicolás Maduro) នៅទីក្រុងការ៉ាកាស (Caracas) កាលពីថ្ងៃសៅរ៍ ហើយបាននាំគាត់ទៅកាន់ទីក្រុងញូវយ៉កដើម្បីកាត់ទោស។
សម្តេចប៉ាបឡេអូបានមានបន្ទូល “ប្រជាជនវេណេស៊ុយអេឡាជាទីស្រឡាញ់ សេចក្តីល្អត្រូវតែយកឈ្នះលើការពិចារណាផ្សេងទៀតទាំងអស់ ហើយនាំយើងឱ្យយកឈ្នះអំពើហិង្សា និងដើរលើមាគ៌ានៃយុត្តិធម៌ និងសន្តិភាព ការពារអធិបតេយ្យភាពរបស់ប្រទេស ធានានូវនីតិរដ្ឋដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ គោរពសិទ្ធិមនុស្ស និងសិទ្ធិពលរដ្ឋរបស់មនុស្សគ្រប់រូប ហើយសូមកុំភ្លេចធ្វើការរួមគ្នាដើម្បីកសាងអនាគតដ៏ស្ងប់ស្ងាត់ក្រោមកិច្ចសហការ ស្ថិរភាព និងការចុះសម្រុងគ្នា ដោយយកចិត្តទុកដាក់ជាពិសេសចំពោះជនក្រីក្របំផុតដែលរងទុក្ខដោយសារតែស្ថានភាពសេដ្ឋកិច្ចដ៏លំបាក” ។
ប្រភពដដែលបានរាយការណ៍ថា សម្តេចប៉ាបឡេអូបានមានបន្ទូលបែបនេះកាលពីថ្ងៃអាទិត្យទី ០៤ ខែមករា ឆ្នាំ២០២៥ នៅទីលានសន្តសិលា ហើយបានអញ្ជើញគ្រីស្តបរិស័ទអោយអធិដ្ឋានសម្រាប់ ប្រជាជនវេណេស៊ុយអេឡា ព្រមទាំងបន្តលើកទឹកចិត្តគ្រិស្តបរិស័ទនៅទីនោះ បន្តជំនឿ និង រិះគិតអំពី សន្តិភាព៕