សម្តេចប៉ាបឡេអូទី១៤៖ គោលលទ្ធិកាតូលិកជាមាគ៌ាបង្ហាញផ្លូវឆ្ពោះទៅសន្តិសហវិជ្ជមាន
នៅក្នុងសារមួយផ្ញើទៅកាន់សន្និសីទអប់រំជំនឿអឺរ៉ុបឆ្នាំ ២០២៦ ដែលរៀបចំដោយមូលនិធិ Centesimus Annus Pro Pontifice ក្នុងប្រទេសលុចសំបួរកាលពីថ្ងៃសុក្រសប្តាហ៍មុន សម្តេចប៉ាបឡេអូទី១៤ បានលើកឡើងថា ព្រះសហគមន៍កាតូលិកតែងតែយកចិត្តទុកដាក់និងផ្តោតសំខាន់នៅលើសន្តិសហវិជ្ជមាន ។
សម្តេចប៉ាបឡេអូបានបញ្ជាក់នៅក្នុងសារនោះថា ព្រះសហគមន៍កាតូលិកតែងបង្រៀននិងលើកកំពស់ ហើយក៏អោយតម្លៃខ្ពស់ដល់កិច្ចខិតខំប្រឹងប្រែងនានា នៅក្នុងការដឹកនាំសង្គមមនុស្សតាមផ្លូវ ឆ្ពោះទៅរកការគោរពពិតប្រាកដ និងការរួមរស់ដោយសន្តិភាព។
សម្តេចប៉ាបបានមានបន្ទូល ថា ប្រធានបទនេះមានភាពពាក់ព័ន្ធជាពិសេសនៅក្នុងពិភពលោកសព្វថ្ងៃនេះ ដែលសង្គមប្រឆាំងនឹងការពិភាក្សាអំពីតម្លៃសកលដែលស្នើឡើងដោយសាសនា និងការចូលរួមចំណែករបស់ពួកគេចំពោះប្រយោជន៍រួម។
សម្តេចប៉ាបឡេអូបានបន្ថែមថា គ្មានទ្វីប ឬសហគមន៍ណាមួយអាច រស់នៅក្នុងសន្តិភាព និងរីកចម្រើនដោយគ្មានសច្ចភាពដែលប្រកាន់ខ្ជាប់ជាទូទៅ ដែលបង្ហាញពីបទដ្ឋាន និងតម្លៃរបស់វានោះទេ៕