សម្តេចប៉ាបឡេអូទី១៤យាងជួបឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន
កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦ សម្តេចប៉ាបឡេអូទី១៤ បានយាងទទួលជួបសាវនាការការងារជាមួយនឹងលោក បាហាម សាលីហ្វ (Barham Salih) ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន ។ នេះបើតាមសេចក្តីរាយការណ៍របស់វ៉ាទីកង់ញូវ។
នៅក្នុងជំនួបនោះ លោកប្រធានបានលើកឡើងថា ព្រះសហគមន៍កាតូលិកជាពិសេសគឺសន្តអាសនៈ ជាដៃគូដ៏សំខាន់ក្នុងការជួយជនភៀសខ្លួន។
លោកប្រធានដែលជាអតីតប្រធានាធិបតីអ៊ីរ៉ាក់ពីឆ្នាំ២០១៨ ដល់ឆ្នាំ ២០២២ បានក្លាយជាឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួនកាលពីថ្ងៃទី ០១ ខែមករា ឆ្នាំ២០២៦នេះ។
នាឱកាសនោះ សម្តេចប៉ាបឡេអូបានបង្ហាញម្តងហើយម្តងទៀត នូវការព្រួយបារម្ភរបស់ព្រះសហគមន៍កាតូលិក ចំពោះជនចំណាកស្រុក និងជនភៀសខ្លួន ហើយបានជំរុញឱ្យពិភពលោកកុំនៅអសកម្មចំពោះបញ្ហានេះ៕