សម្តេចប៉ាបឡេអូទី១៤ដាក់កម្មវិធីយាងទស្សនកិច្ចព្រះសហគមន៍៧នៅជុំវិញអ៊ីតាលី
សម្តេចប៉ាបឡេអូទី១៤នៅក្នុងឆ្នាំ២០២៦នេះ បានដាក់កម្មវិធីយាងបំពេញទស្សនកិច្ចនៅក្នុងព្រះសហគមន៍៧នៅអ៊ីតាលី។ នេះបើតាមការចុះផ្សាយរបស់វ៉ាទីកង់ញូវ។
ប្រភពដដែលបានរាយការណ៍ថា ព្រះសហគមន៍ទាំងនោះរួមមាន ព្រះសហគមន៍ ប៉ុមបេអ៊ី (Pompeii) ព្រះសហគមន៍ ណាបប្លេស ( Naples) ព្រះសហគមន៍ អាសេរ៉ា ( Acerra) ព្រះសហគមន៍ ប៉ាវៀ ( Pavia) ព្រះសហគមន៍ អាស៊ីស៊ី (Assisi) ព្រះសហគមន៍ រីមីនី ( Rimini ) និង ព្រះសហគមន៍ឡាំប៉េឌូសា (Lampedusa)។
ដំណើរទស្សនកិច្ចរបស់សម្តេចប៉ាបនៅតាមព្រះសហគមន៍នៅក្នុងប្រទេសអ៊ីតាលីនេះ គឺចាប់ផ្តើមពីខែ ឧសភា មិថុនា កក្កដា និងសីហា។
ប្រភពដដែលបានបន្តថា ថ្ងៃចាប់ផ្តើមនៃដំណើរទស្សនកិច្ចនេះគឺថ្ងៃទី ០៨ ខែឧសភា ដែលជាថ្ងៃគម្រប់ខួប១ឆ្នាំនៃការជ្រើសរើសទ្រង់ជាសម្តេចប៉ាប៕