សម្តេចប៉ាបឡេអូទី១៤ជំរុញឲ្យគ្រីស្តបរិស័ទយកចិត្តទុកដាក់នឹងទុក្ខលំបាកអ្នកជំងឺ
សម្តេចប៉ាបឡេអូទី១៤ បានផ្ញើសារសម្រាប់ទិវាអ្នកជំងឺពិភពលោកលើកទី៣៤ ដោយលើកទឹកចិត្តគ្រីស្តបរិស័ទឲ្យយកចិត្តទុកដាក់នឹងទុក្ខលំបាកនិងការឈឺចាប់របស់អ្នកជំងឺទាំងឡាយ។
វ៉ាទីកង់ញូវបានរាយការណ៍ថា នៅក្នុងសារនោះសម្តេចប៉ាបឡេអូ បានលើកទឹកចិត្តឲ្យអ្នកតែកំពុងតែតស៊ូនឹងជំងឺនានាត្រូវស៊ូទ្រាំនឹងការឈឺចាប់ ហើយអ្នកដទៃក៏ត្រូវតែយល់អំពីការឈឺចាប់របស់ពួកគេដោយសេចក្តីមេត្តាករុណាដ៏ពិតប្រាកដ។
តាមការគ្រោងទុក ទិវាអ្នកជំងឺត្រូវបានព្រះសហគមន៍កាតូលិកគ្រោងនឹងរៀបចំឡើងនៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦ខាងមុខនេះ។
នៅមុនទិវានេះមកដល់ សម្តេចប៉ាបឡេអូ បានលើកទឹកចិត្តឱ្យគ្រីស្តបរិស័ទ ឆ្លុះបញ្ចាំងឡើងវិញលើរូបភាពនៃសេចក្តីស្រលាញ់ និង មេត្តាកុរណាពិតប្រាកដ ដូចដែលព្រះយេស៊ូទ្រង់បានធ្វើចំពោះមនុស្សជាតិដែលជាកូនចៅរបស់ទ្រង់ទាំងអស់គ្នា។