សម្តេចប៉ាបឡេអូកំណត់ពេលវេលារៀបចំសមាជព្រះសហគមន៍នៅខែតុលាឆ្នាំ២០២៨
សម្តេចប៉ាបឡេអូទី១៤ បានបញ្ជាក់នូវកាលបរិច្ឆេទនៃគម្រោងការរៀបចំសមាជព្រះសហគមន៍កាតូលិកនៅក្នុងរង្វង់ខែតុលា ឆ្នាំ២០២៨។
វ៉ាទីកង់ញូវបានរាយការណ៍ថា កាលបរិច្ឆេទនេះត្រូវបានសម្តេចប៉ាបឡេអូបានលើកឡើងនៅពេលដែលទ្រង់មានបន្ទូលបញ្ជាក់នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាលោកកាឌីណាល់កាលពីចុងសប្តាហ៍កន្លងទៅថ្មីៗនេះ ។
សម្តេចប៉ាបឡេអូបានមានបន្ទូលថា សមាជនេះគឺសុទ្ធសឹងតែជាគោលបំណងចាំបាច់ ដែលព្រះសហគមន៍រៀបចំឡើងនៅក្នុងគោលបំណងដើម្បីកំណត់ផែនការនិងយុទ្ធសាស្រ្តសម្រាប់និរន្តរភាពនៃព្រះសហគមន៍កាតូលិកនៅលើពិភពលោក ។
គួររំលឹកថា សម្តេចប៉ាបឡេអូទី១៤ ទ្រង់ហាក់នៅតែវាយតម្លៃខ្ពស់ចំពោះផែនការនិងសកម្មភាពរបស់ព្រះសហគមន៍កាតូលិក ដែលបានដើរតាមស្មារតីនៃការសម្រេចរបស់មហាសន្និបាតវ៉ាទីកង់ទី២ដែលបានកំណត់ចេញតាំងពីទស្សវត្សរ៍នៃឆ្នាំ១៩៦៥ មកនោះ៕