សម្តេចប៉ាបស្វាគមន៍ប្រធានាធិបតីអ៊ុយក្រែននៅបុរីវ៉ាទីកង់ជាលើកទីបី

វ៉ាទីកង់ញូវបានរាយការណ៍ថា សម្តេចប៉ាបហ្រ្វង់ស៊ីស្កូបានស្វាគមន៍ប្រធានាធិបតីអ៊ុយក្រែន លោក វូឡូឌីមៀ ហ្សេឡេនស្គី ដែលបានមកដល់បុរីវ៉ាទីកង់ ជាលើកទីបី ហើយបានសំដែងនូវហឫទ័យសោកស្ដាយដែលកុមារាកុមារីអ៊ុយក្រែនជាច្រើនបាត់បង់សមត្ថភាពក្នុងការញញឹម។

ខណៈដែលសង្រ្គាមនៅអ៊ុយក្រែននៅតែបន្តឆក់យកជីវិតមនុស្សរាប់មិនអស់ សម្តេចប៉ាប មានបន្ទូលទៅកាន់ប្រធានាធិបតីអ៊ុយក្រែនអំពីការឈឺចាប់របស់កុមារអ៊ុយក្រែន ដោយគូសបញ្ជាក់ថា ពួកគេជាច្រើនបា​នបាត់បង់សមត្ថភាពក្នុងការញញឹម។

ការ​ជួប​គ្នា​ដែល​មាន​រយៈ​ពេល ៣៥ នាទី​ នៅ​ព្រឹក​ថ្ងៃ​សុក្រសប្តាប៍មុន។ វាជាការជួបគ្នាជាថ្មីមួយ របស់មេដឹកនាំទាំងពីរ បន្ទាប់ពីកិច្ចប្រជុំទ្វេភាគីកាលពីថ្ងៃទី ១៤ ខែមិថុនា នៅខាងក្រៅ G7 នៅក្នុងតំបន់ Puglia នៃប្រទេសអ៊ីតាលី និងបន្ទាប់ពីកិច្ចប្រជុំនៅបុរីវ៉ាទីកង់នៅថ្ងៃទី ១៣ ខែឧសភា ឆ្នាំ ២០២៣ និងមុនពេលការលុកលុយរបស់រុស្ស៊ីពេញទំហឹងលើអ៊ុយក្រែន ថ្ងៃទី ៨ ខែកុម្ភៈ ឆ្នាំ ២០២០។

យោងតាមសេចក្តីថ្លែងការណ៍មួយផ្សេងទៀតដែលចេញដោយការិយាល័យសារព័ត៌មានរបស់សន្តអសនៈ កិច្ចពិភាក្សារបស់មេដឹកនាំទាំងពីរនេះពីបានផ្លាស់ប្តូរការពិភាក្សាអំពី ស្ថានភាពនៃសង្រ្គាម និងស្ថានភាពមនុស្សធម៌នៅអ៊ុយក្រែន" ក៏ដូចជា "មធ្យោបាយដែលអាចបញ្ចប់និង នាំ​ឱ្យ​មាន​សន្តិភាព និង​ស្ថិរភាព​ក្នុង​ប្រទេស។

លើសពីនេះ សេចក្តីថ្លែងការណ៍បានកត់សម្គាល់ថា បញ្ហាមួយចំនួនទាក់ទងនឹងជីវិតសាសនានៅក្នុងប្រទេសក៏ត្រូវបានពិនិត្យផងដែរ។

មកដល់ពេលនេះសម្តេចប៉ាប បានធ្វើការអំពាវនាវហើយអំពាវនាវទៀត សម្រាប់ការបញ្ចប់សង្រ្គាម និងការរងទុក្ខ នៅអ៊ុយក្រែនចាប់តាំងពីការឈ្លានពានពេញលេញរបស់រុស្ស៊ីមកលើអ៊ុយក្រែន៕

Daily Program

Livesteam thumbnail