សម្តេចប៉ាបស្នើឱ្យគ្រីស្តបរិស័ទកាតូលិកអធិស្ឋានដើម្បីសន្តិភាពជារៀងរាល់ថ្ងៃ

 មានបន្ទូលទៅកាន់សមាជិកព្រះសហគមន៍កាតូលិកនៅលើពិភពលោក សម្តេច​ប៉ាប ហ្វ្រង់ស៊ីស្កូ បញ្ជាក់​ជា​ថ្មី​ម្តង​ទៀត​នូវ​ការ​អំពាវនាវ​ឥត​ឈប់ឈរ​របស់​ទ្រង់​សម្រាប់​សន្តិភាព។

វ៉ាទីកង់ញូវបានរាយការណ៍ថា នៅក្នុងពេលយាងចូលកម្មវិធីអប់រំជំនឿប្រចាំសប្តាហ៍នៅរៀងរាល់ថ្ងៃពុធ ទ្រង់​បាន​ដាស់តឿន​ថា សូមបងប្រុសបងស្រីនិងគ្រីស្តបរិស័ទអធិដ្ឋាន ​សុំ​សេចក្ដី​សុខ ​ដើម្បី​សេចក្ដី​សុខ​ទាំងអស់គ្នា។​

សម្តេចប៉ាបបានមានបន្ទូលថា ព្រះជាម្ចាស់កំពុងរិះគិតពីប្រទេសទាំងអស់ដែលមានសង្រ្គាមនិង​អំពិហិង្សា ដូច្នេះយើងជាប្រជារាស្រ្តរបស់ព្រះអង្គ ចូរ​យើង​អធិស្ឋាន​សុំ​សន្តិភាព។ ចូរ​យើង​ទាំងអស់​គ្នា​អធិដ្ឋាននិងបង្ហាញការគាំទ្រដើម្បីសន្តិភាព។​

សម្តេចប៉ាប​បាន​សង្កត់​ធ្ងន់​ថា យើង​មិន​មែន​កើត​មក​ដើម្បី​សម្លាប់គ្នា​ទេ យើងកើតមកគឺ​ដើម្បី​ជួយគ្នាឲ្យយើងទាំងអស់គ្នារីកចម្រើនទាំងអស់គ្នា សូម​ឲ្យ​យើង​រក​ឃើញ​ផ្លូវ​សន្តិភាព។

សម្តេចប៉ាបក៏បានជំរុញឱ្យអស់គ្រីស្តបរិស័ទ​ទាំងអស់ រួមគ្នារិះគិតអំពី​«សុំសន្តិភាព»ឲ្យបានរាល់ថ្ងៃ ខណៈបងប្អូនយើងនៅអ៊ុយក្រែន ប៉ាឡេស្ទីន អ៊ីស្រាអែល មីយ៉ាន់ម៉ា ស៊ូដង់ខាងត្បូង សាធារណរដ្ឋកុងហ្គោគឺកំពុងតែរងទុក្ខ៕

Daily Program

Livesteam thumbnail