សម្តេចប៉ាបស្នើពិភពលោកកុំបំភ្លេចមនុស្សចាស់

ដោយសារតែថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ២០២៤ ជាថ្ងៃដែលពិភពលោករំលឹកទិវា ពិភពលោកសម្រាប់ជីដូនជីតា និងមនុស្សចាស់ សម្តេចប៉ាបហ្រ្វង់ស៊ីស្កូបានយកឱកាសដែលទ្រង់ថ្លែងទៅកាន់គ្រិស្តបរិស័ទនៅទីលានសន្តសិលារំលឹកពិភពលោកកុំអោយភ្លេចមនុស្សចាស់ ។​

ក្រោមប្រធានបទ "កុំដេញខ្ញុំចោលក្នុងវ័យចាស់" សម្តេចប៉ាបបានបរិយាយពីរបៀបដែលការបោះបង់ចោលមនុស្សចាស់គឺជាការពិតដ៏ក្រៀមក្រំដែលត្រូវតែដោះស្រាយ ជាពិសេសក្នុងរដូវក្តៅ នៅពេលដែលភាពឯកកោតែងតែក្លាយជាបន្ទុកដ៏ធ្ងន់ដែលត្រូវទទួល។

សម្តេចប៉ាប​បានទូលអង្វរ​ឲ្យអស់​អ្នកជាគ្រិស្តបរិស័នៅពេលដែលឭឫទទួល ​សំឡេង​មនុស្ស​ចាស់​ដែល​និយាយ​ថា​ 'កុំ​បោះ​បង់​ខ្ញុំ! សូម យើងទាំងអស់គ្នាកុំនិយាយថា "ទេ" ចំពោះភាពឯកោរបស់មនុស្សចាស់ ព្រោះអនាគតរបស់យើងក៏នឹងត្រូវទៅដល់វ័យនោះដូចគ្នា ។​

សម្តេចប៉ាបបានស្នើឱ្យមនុស្សគ្រប់រូបចងចាំមនុស្សចាស់ជរាជានិច្ច និងសូមអបអរសាទរដល់លោកយាយលោកតាទាំងអស់ ដែលមានអាយុវែង ហើយបានបន្តខិតខំរស់ដើម្បីជាសក្ខីភាពនៃជីវិតក៏ដូចជាជំនឿ​។​

Daily Program

Livesteam thumbnail